យេ៎…ទីបំផុតចេញលទ្ធផលហើយ! ពេលវេលាដ៏អស្ចារ្យ…និងរំភើបរីករាយ ចំពោះអ្នកទទួលបានជ័យលាភីពីកម្មវិធីបង្អួតសម្រស់ទីក្រុងនាពេលរាត្រី Night City Challenge ពីសាមសុង!!

(ភ្នំពេញ) ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២៖ អស់រយៈពេល ១ខែកន្លងមកហើយដែលយើងធ្វើការស្វែងរកនូវកំពូលជើងឯកដ៏ខ្លាំងពូកែដែលបញ្ចេញស្នាដៃនៃការថតរូប និងវីដេអូ បានយ៉ាងល្អឥតខ្ចោះ ស្អាត ជាមួយទេពកោសល្យ និងភាពច្នៃប្រណិត ជាពិសេសគឺគោរពតាមគោលការណ៍បានយ៉ាងត្រឹមត្រូវដែលបានកំណត់ទុក។

យើងឃើញហើយថាក្នុងកម្មវិធីនេះមានការគាំទ្រខ្លាំងពីបណ្តាលហ្វេនៗ និងមានការចូលរួមយ៉ាងច្រើនកុះករពីគ្រប់បណ្ដាអតិថិជននៅទូរទាំងប្រទេសកម្ពុជា។ ពេលនេះ.... វេលានេះ.... យើងក៏បានរកឃើញជើងខ្លាំងដែលបង្អួតសម្រស់ទីក្រុងនាពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung Galaxyយើងហើយ!

សូមចូលរួមអបអរសាទរ ចំពោះអ្នកទទួលបាននូវជ័យលាភីទាំង 5 រូបពីកម្មវិធីបង្អួតសម្រស់ទីក្រុងនាពេលរាត្រីជាមួយGalaxy ដែលមានឈ្មោះដូចខាងក្រោម៖

**ជ័យលាភីទី១៖ Facebook ឈ្មោះ Phalla Aloo ភេទប្រុស ដែលបានឈ្នះ Galaxy S22 Ultra ចំនួនមួយគ្រឿង

**ជ័យលាភីទី២៖ Facebook ឈ្មោះ Coffee Ice ភេទប្រុស ដែលបានឈ្នះ Galaxy Watch4 ចំនួនមួយគ្រឿង

**ជ័យលាភីទី៣៖ Facebook ឈ្មោះ Sarun Sitha ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង

**ជ័យលាភីទី៤៖ Facebook ឈ្មោះ MengSong Cambodia ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង

**ជ័យលាភីទី៥៖ Facebook ឈ្មោះ Puko ភេទប្រុស ដែលបានឈ្នះ Galaxy Fits2 ចំនួនមួយគ្រឿង


នេះជាក្ដីរំភើបរីករាយខ្លាំងមែនទែនចំពោះអ្នកដែលទទួលបាននូវជ័យលាភីក្នុងកម្មវិធីបង្អួតសម្រស់នៃទីក្រុងក្នុងពេលរាត្រីពី សាមសុង! ពីក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះអតិថិជនដែលតែងតែស្រឡាញ់ និងគាំទ្រលរាល់គ្រប់ផលិតផលទាំងអស់របស់ សាមសុង ដូច្នេះការបង្កើតនូវកម្មវិធីនេះឡើង គឺជាការលើកទឹកចិត្តមួយផងដែរជូនចំពោះអតិថិជនទីស្រឡាញ់ទាំងអស់គ្នា។ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើតនូវកម្មវិធីសប្បាយៗ រំភើបរីករាយបែបនេះបន្ថែមទៀត!

ដូចនេះអ្នកដែលពុំបានទទួលនូវជ័យលាភី សូមកុំទាន់អាលអស់សង្ឃឹម ព្រោះក្រុមហ៊ុន សាមសុង នឹងនៅតែបន្តបង្កើតកម្មវិធីសប្បាយៗបែបនេះលើកក្រោយទៀត! កុំភ្លេចចូលរួមទាំងអស់គ្នានូវកម្មវិធីលើកក្រោយៗទៀតណា៎! សូមជូនពរសំណាងល្អ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!