ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០២២នេះ លោក ទ្រី សក្ដដា ដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងជាអ្នកនិពន្វប្រចាំផលិតកម្ម ហង្សមាស បានចូលហ៊ុនគ្នាជាមួយអតីតតារាសម្ដែង សុខ ហ្វីយ៉ា បើកភោជនីយដ្ឋាន និង Pub ដែលមានឈ្មោះថា ដំណាក់ស្រីស្អាត ដែលមានទីតាំងស្ថិតនៅ ភូមិភ្នំពេញថ្មី, សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ Google Map https://goo.gl/maps/EMQkuBPiir9kpoaF9 ដែលចំនាយដើមទុនអស់ប្រមាណជិត២០ម៉ឺនដុល្លារ។
ក្នុងកម្មពិធីសម្ភោធ ជាផ្លូវការនេះ យើងសង្កេតឃើញថា មានតារាកត្តិយសជាច្រើនរូបបានចូលរួម មានដូចជា កញ្ញា ចំរើន សុភក្រ័ កញ្ញា ហ្វាហ្វា កញ្ញា វី ឌីណែត លោក ម៉ាដូណា គូស្នេហ៍ទើបតែភ្ជាប់ពាក្យ ស៊យ រតនៈ និងប៉ាច គីមមួយ ជាមួយភ្ញៀវកត្តិយស និងសិល្បការដទៃទៀតជាង២០០នាក់ បានអញ្ជើញចូលរួម យ៉ាងកុះក។
ទន្ទឹមនឹងនេះដែរ លោក ទ្រី សក្កដា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ហាងដែលទើបតែបើកសម្ភោធថ្មីៗនេះ គឺលោកបានគិត និងរៀបចំយូរណាស់មកយើង ដោយសារតែបញ្ហាកូវិដទើបលោកសម្រេចចិត្តផ្អាកសិន តែមកដល់ពេលនេះក្តីស្រមៃរបស់លោកបានសម្រេចហើយ លោកបានបន្តថា ក្នុងការបើក ភោជនីយដ្ឋាននេះមិនមែនមានតែម្នាក់ឯងនោះទេ គឺលោកបានចំនាយដើមទុនរួមគ្នា ជាមួយអតីតតារាសម្ដែង សុខ ហ្វីយ៉ា ចំនែកទីតាំងគឺងាយស្រួលរកមែនទែនគឺម្តុំភ្នំពេញនៅក្បែរមន្ទីរពេទ្យសែនសុខ ចូលតាមច្រកខាងក្រោយភោជនីយដ្ឋានតាយតាយ ហើយនិងកន្លែងចតរថយន្តធំទូលាយ សំរាប់ម្លូបវិញគឺសុទ្ធសឹងតែអ្នកមានថ្វៃដៃដ៏ជំនាញ ធានាថាឆ្ងាញ់ជាប់ចិត្ត ហើយសេវាកម្មខាងខ្ញុំលឿនរហ័សទាន់ចិត្ត និងតម្លៃសមរម្យ។
គួរបញ្ជាក់ផងដែរថា មូលហេតុដែល អ្នកនាង សុខ ហ្វីយ៉ា សម្រេចបើកភោជនីយដ្ឋាន និង Pub មួយនេះ ដោយសារតែការ ស្រលាញ់តាំងពីដើមមក ហើយផ្អែកលើទីតាំង និងការរៀបចំភោជនីយដ្ឋានបែបPubនេះ អ្នកនាងនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ អតិថិជនដែលចូលមកពិសារភោជនីយអាហារ និងមិនឲ្យអតិថិជនខកបំណងឡើយ។ អ្វីដែលកាន់តែពិសេសនោះ អ្នកនាងបានប្រកាសខ្លួនថា នឹងវិលចូលសិល្បៈវិញ ក្រោយជោគជ័យលោកវិស័យភោជនីយដ្ឋានមួយនេះ៕
អត្ថបទ៖ វិបុល