ភ្លាមៗបន្ទាប់ពីការមកដល់របស់ Pelosi ប្រទេសចិន បានប្រកាសអំពីប្រតិបត្តិការយោធា និងសមយុទ្ធ ជាបន្តបន្ទាប់ ដែលធ្វើតាមការសន្យារបស់ខ្លួនអំពី "វិធានការណ៍ម៉ឺងម៉ាត់ និងរឹងមាំ" ប្រសិនបើអ្នកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចរបស់អ្នកស្រី ចូលមកកាន់កោះតៃវ៉ាន់ ។
កងទ័ពរំដោះប្រជាជនចិនបាននិយាយថា សមយុទ្ធនឹងធ្វើឡើងនៅក្នុងដែនទឹក និងផ្ទៃអាកាសក្បែរកោះតៃវ៉ាន់ ហើយរួមបញ្ចូលការបាញ់គ្រាប់រំសេវរយៈចម្ងាយឆ្ងាយនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
សារព័ត៌មានស៊ីនហួរផ្លូវការរបស់ប្រទេសចិនបាននិយាយថា កងទ័ពគ្រោងនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យនៅទូទាំងទីតាំងជាច្រើន។ រូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន បានបង្ហាញថា សមយុទ្ធនឹងធ្វើឡើងនៅក្នុងតំបន់ចំនួនប្រាំមួយផ្សេងគ្នានៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា ប្រទេសចិនបាន បញ្ជូនយន្តហោះចំនួន 21 គ្រឿងដែលហោះហើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ ក្នុងនោះមានយន្តហោះចម្បាំងចំនួន 18 គ្រឿង។ អ្វីដែលនៅសល់រួមមានយន្តហោះឈ្លបយកការ និងយន្តហោះចម្បាំងគ្មានមនុស្សបើកជាដើម។
Sources: CNA