ចិនកំពុងត្រៀមខ្លួនសម្រាប់ សមយុទ្ធយោធា នៅជិតច្រាំងកោះតៃវ៉ាន់ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះនេះ។ បន្ទាប់ពីមួយថ្ងៃនៃការទូត ជួបជាមួយសមាជិកសភា និងប្រធានាធិបតី Tsai Ing-wen លោកស្រីប្រធានអាមេរិក Pelosi បានចាកចេញពីតៃវ៉ាន់នៅល្ងាចថ្ងៃពុធ (3 សីហា)។
អ្នកស្រី Pelosi គឺជាឥស្សរៈជន ជាន់ខ្ពស់លំដាប់ថ្នាក់លេខពីរបន្ទាប់ពីតំណែងប្រធានាធិបតី គឺជាមន្ត្រីអាមេរិកជាប់ឆ្នោតដែលមានឋានៈខ្ពស់ជាងគេដែលទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ក្នុងរយៈពេល 25 ឆ្នាំ។
ប្រទេសចិនបានប្រកាសកំណត់គោលដៅធ្វើសមយុទ្ធយោធានៅក្នុងតំបន់ជាច្រើនជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក Nancy Pelosi បានទៅទស្សនាកោះនេះ។ ក្រសួងការបរទេសចិនបាននិយាយថា វិធានការតបតនឹងមានភាពម៉ឺងម៉ាត់ បង្ខំ និងមានប្រសិទ្ធភាព។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា តៃវ៉ាន់បានព្រមានយន្តហោះរបស់ចិន ចំនួន ២៧គ្រឿង ដែលបានចូលមកលុកលុយតំបន់ការពារដែនអាកាសរបស់ខ្លួន ។ បន្ថែមពីលើនេះ យន្តហោះចិនចំនួន 22 គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់។
អ្នកស្រី Pelosi បានចាកចេញពីកោះនេះកាលពីយប់ថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសមួយដែលត្រូវបានថ្កោលទោសដោយប្រទេសចិន។
Sources: CNA