ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី ៣១ ខែកក្តដា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី៣ ហើយ ហើយក៏បានរកឃើញអ្នកដែលត្រូវទៅបន្តជាមួយកម្មវិធី និងអ្នកដែលត្រូវចាកចេញដូចគ្នា។
![](/wp-content/uploads/2022/8/4/media/large/248991/KNM_01.04.2022.150864887115.jpg?1659612716)
![](/wp-content/uploads/2022/8/4/media/large/248993/KNM_01.04.2022.150864887116.jpg?1659612717)
![](/wp-content/uploads/2022/8/4/media/large/248992/KNM_01.04.2022.150864887117.jpg?1659612716)
ក្នុងការបញ្ចេញសមត្ថភាពរបស់បេក្ខជន នីមួយៗ ក្នុងបទចម្រៀងបែបទម្រង់ដើម គឺមានបេក្ខជន ខ្លះគាត់ធ្វើបានល្អ ហើយក៏មានបេក្ខជនខ្លះទៀត ក៏ធ្វើមិនសូវបានល្អ ។ តែយ៉ាងណាមិញ គឺសម្រេចលើ បងប្អូនដែលជាអ្នកបោះឆ្នោត គាំទ្រដល់បេក្ខជន ដែលខ្លួនពេញចិត្ត ដើម្បីបានបន្តទៅកាន់វគ្គថ្មី។
![](/wp-content/uploads/2022/8/4/media/large/248995/KNM_01.04.2022.150864887112.jpg?1659612725)
![](/wp-content/uploads/2022/8/4/media/large/248996/KNM_01.04.2022.150864887111.jpg?1659612726)
![](/wp-content/uploads/2022/8/4/media/large/248994/KNM_01.04.2022.150864887113.jpg?1659612725)
ជាមួយគ្នានោះផងដែរ អតីតតារាចម្រៀងប្រុស ដែលបានបា ត់មុខពីរង្វង់សិល្បៈជាច្រើនឆ្នាំមកហើយនោះ ក៏បានចូលរួមបញ្ចេញមតិរបស់ខ្លួននៅក្នុងការច្រៀងរបស់បេក្ខជនថា "ឃើញបេក្ខជនប្រលងចំរៀងCambodia idol ធ្វើបានល្អច្រើនជាមួយបទបែបយុវវ័យសម័យថ្មី តែដល់វគ្គចំរៀងបែបសម័យដើមរបស់ខ្មែរហុឺ........រាងពិបាកស្តាប់"។
![](/wp-content/uploads/2022/8/4/media/large/248998/KNM_01.04.2022.150864887108.jpg?1659612733)
![](/wp-content/uploads/2022/8/4/media/large/248997/KNM_01.04.2022.150864887109.jpg?1659612733)
![](/wp-content/uploads/2022/8/4/media/large/248999/KNM_01.04.2022.150864887110.jpg?1659612735)
បន្ទាប់ពីលោកបានធ្វើការបង្ហោះសារលើបណ្តាញសង្គមមក ក៏មានបងប្អូនចូលរួមបញ្ចេញមតិថា "បទចម្រៀងពីដើមពីរោះ ពួកគាត់គាត់ជាអ ធិ រាជ សម្លេងទៅហើយ អ្នកប្រឡងសម័យថ្មីបានប៉ុណ្ណេះរាងគ្រាន់បើហើយ, ជាការពិតណាស់បង គាំទ្រ, នកច្រៀងបទពីដើម ពិរោះ គេទម្លា ក់អស់ហើយបង, ទាំងគណៈកម្មាកា ក៍ច្រៀងមិនកើតដែរបង បទពីដើម, ខ្ញុំតែងសង្កេតឃេីញថា បេក្ខជន ឬបេក្ខនារីណាដែលគាត់ចេះច្រៀងបទពីដេីមៗបានពិរោះ ភាគច្រេីនទោះបទសម័យក៏ពួកគាត់អាចធ្វេីបានល្អដែរ ។ តែបេក្ខជន បេក្ខនារីខ្លះ ដែលចេះច្រៀងតែបទសម័យ ដល់ទៅច្រៀងបទពីដេីមវិញ ស្តាប់មិនបានតែម្តង៕
![](/wp-content/uploads/2022/8/4/media/large/249004/KNM_01.04.2022.150864887103.jpg?1659612750)
![](/wp-content/uploads/2022/8/4/media/large/249003/KNM_01.04.2022.150864887104.jpg?1659612749)
![](/wp-content/uploads/2022/8/4/media/large/249006/KNM_01.04.2022.150864887105.jpg?1659612750)
![](/wp-content/uploads/2022/8/4/media/large/249007/KNM_01.04.2022.150864887107.jpg?1659612750)
![](/wp-content/uploads/2022/8/4/media/large/249005/KNM_01.04.2022.150864887108.jpg?1659612750)
![](/wp-content/uploads/2022/8/4/media/large/249008/KNM_01.04.2022.150864887106.jpg?1659612750)