តារាចម្រៀងស្រីល្បីឈ្មោះបោះសំលេង ពេជ្រ សោភា គឺជាតារាចម្រៀងស្រីម្នាក់ ដែលមានមហាជនជាច្រើនបានស្គាល់ និង ផ្តល់ការគោរពស្រឡាញ់ ហើយក៏តែងតែស្តាប់នៅបទចម្រៀង គ្រប់បទច្រៀងដោយ ពេជ្រ សោភា ផងដែរ។ តារាស្រីរូបនេះ ជាធម្មតា គឺតែងតែបំផុសគំនិតល្អនៅក្នុងសង្គម ពិសេសគឺការ ការពារល្ខោនខោលយើងផ្ទាល់តែម្តង។
ពេជ្រ សោភា បានធ្វើឲ្យមហាជន មានការស្ងប់ស្ងែងជាខ្លាំង ទៅលើសមត្ថភាព ច្រៀង តែងនិពន្ធ ពិសេសគឺការលើកយកល្ខោនខោល មកធ្វើការបញ្ចូលក្នុងបទចម្រៀងតែម្តង។ ពេជ្រ សោភា គឺជាតារាស្រីមួយរូប ចូលចិត្តចែករំលែក រឿងល្អ និង ការស្រឡាញ់ ចំពោះខ្លួនទៅកាន់ក្មេងៗ ក៏ដូចជាមនុស្សជុំវិញខ្លួន។
ជាក់ស្តែងនៅថ្ងៃនេះ តារាចម្រៀងស្រីរូបនេះ ស្រាប់តែបង្ហោះរូបភាពស្និទ្ធស្នាលជាមួយតារាសម្តែងប្រុស លោក ពិសិទ្ធ ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយពិតជាចង់ឲ្យអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា ។ នៅក្នុងសាររបស់តារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហោះសារថា "ត្រឹមស្គាល់គ្នាជាយូមកហើយ បើចង់បានចម្លើយត្រូវទៅជួបគ្រួសារខ្ញុំសិន"។ គ្រាន់តែបានឃើញរូបភាព ពីការបង្ហោះរបស់ពេជ្រ សោភា ភ្លាម អ្នកគាំទ្រ ក៏មានប្រតិកម្មភ្លែតម្តង រហូតមានបងប្អូនចូលមកខមិនថា "បងទាំងពីសមគ្នាណាស់, សមគ្នាណាស់បងសង្ឃឹមថាស្រលាញ់គ្នាបានយូអង្វែង, Prankគេទៀតហើយមីងពេជ្រ សោភា Pich Sophea សុំខ្លា ច, ៕