កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានដល់សប្តាហ៍ទី៥ ហើយ កាលពីពេលថ្មីៗនេះ ហើយក៏រកឃើញបេក្ខជន ចំនួន៦នាក់ ដោយក្នុងនោះ សុទ្ធតែជាបេក្ខជន ជើងខ្លាំង ហើយក៏មានការគាំទ្រយ៉ាងខ្លាំងផងដែរ ។
ដោយឡែកនៅក្នុងសប្តាហ៍ទី៥នេះ បេក្ខជន លីម តិចម៉េង គឺជាបេក្ខជនជើងខ្លាំងម្នាក់នៅក្នុងចំណោម បេក្ខជនទាំងអស់ ហើយក៏ទទួលបានការគាំទ្រយ៉ាងភ្លូកទឹក ភ្លូកដី ពីសំណាក់មហាជន ដោយសារតែទឹកដមសំលេង របស់ បេក្ខជនរូបនេះ ពិតជាមិនធម្មតាឡើយ។
ក្រោយពេលប្រឡងជាបន្តបន្ទាប់ នៅថ្ងៃនេះ តារាចម្រៀង Original Song លោកសាន ផានិត និងជាម្ចាស់បទ ជាប់រវល់ ដែលមានឈ្មោះល្បីល្បាញនោះ ក៏ចេញមកនិយាយពីចំណុចខ្សោយរបស់បេក្ខជន លីម តិចម៉េង ថា "ប្អូនដាក់ម៉ៃក្រហ្វូនគៀ គពេក អឿ ន រ លា ក់ ច្រើនល្បា ស់ វែង ពេ កច្រា ល ច ង្វា ក់ស្ទើ ដ ង្ហើមហើយ រ លា ក់ជ្រុ លព្យាយាមអោយដូច ណុប បញ៉ារិទ្វពេកក្នុងបទ រស់ជាតិដើមពី បទប៉ុបមិនត្រូវទេ កែរភ្លេងមករស់ជាតិស្រុកស្រែម៉េចក៍នៅតែមេឡូឌីoriginal ប៉ុ បរបស់គេ សំលេងប្អូនប៉ុបដូចបង មិនអាចអឿ ន
រ លា ក់គ្រប់កន្លែងបានទេ ជាពិសេសបទ Pop & Rock មិ នត្រូវការរ លា ក់ទេ អាចត្រឹមកន្លែងបិ តប ញ្ជប់ក ន្ទុយឃ្លា៤ទៅ៥កន្លែងក្នុង១បទអឿ នរលា ក់ប ញ្ជប់យកពិរោះហ្មង! ខំប្រឹងប្រែងបន្តទៀតប្អូន ស៊ូ ស៊ូ ប្អូន និង ភិទិ នៅតែជា real idol លេ ចធ្លោ រជា ងគេសំរាប់បងដ៍ដែរ "៕