កម្សាន្ត ៖ ពិតណាស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីលំដាប់ជួបមុនដ៏ល្បីឈ្មោះនិងមានប្រជាប្រិយភាពខ្លាំងមួយរូបនៅក្នុងប្រទេកម្ពុជាផងដែរ មិនត្រឹមតែជាតារាចម្រៀងស្រីមួយរូបដែលពោពេញទៅដោយទេពកោសល្យនិងសមត្ថភាពខាងផ្នែកសិល្បៈពេញខ្លួននោះទេ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ត្រូវបានមហាជនដឹងថាជាតារាស្រីមួយរូបដែលមានសម្រស់ ស្រស់ស្អាតខ្លាំងផងដែរ ។
ជាក់ស្តែងនៅមុននេះបន្តិចអ្នកគាំទ្របានលាន់មាត់សរសើរយ៉ាងខ្លាំងក្រោយឃើញកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតរបស់ខ្លួន មើលទៅពិតជាស្រស់ផូផង់ខ្លាំងណាស់នៅពេលដែលនាងតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរមួយនេះ ។
មិនត្រឹមតែបង្ហោះរូបភាពដ៏ស្រស់ស្អាតនោះទេ ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់មកជាមួយនិងសារដ៏វែងអន្លាយមួយដែលអត្ថន័យដូច្នេះថា៖ «ការឈឺចាប់របស់មនុស្សម្នាក់ៗគ្មានដែនកំណត់ តែយ៉ាងណាកុំផ្តេកផ្ដួលទៅតាមការឈឺចាប់ក្រោកឈរ តតាំង រឹងមាំប្រាប់ខ្លួនឯងឲ្យទទួលយកគ្រប់យ៉ាងដែលបានកើតឡើង។ គ្មានជីវិតអ្នកណាម្នាក់ស្គាល់តែពាក្យថា សុខរហូតនោះទេ… ក្រោយភ្លៀងទើបមេឃស្រឡះ» ៕
សូមទស្សនារូបភាពខាងក្រោម ៖