នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល ដោយតារាសម្តែងស្រីវ័យក្មេង កូនកាត់ខ្មែរ-ប៊ុលហ្គារី កញ្ញា Stella ដែលជាតារាស្រីមួយរូបមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូន បានទស្សនារឿង«មនុស្សអរូប» ដោយកញ្ញាជាតួអង្គសំខាន់នៅក្នុងរឿងមួយនេះ។
កាលពីយប់មិញនេះ Stella បានធ្វើការឡាយវិដេអូ ទាំងក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង មិនគួរណាបងស្រីបង្កើតមកធ្វើរឿងមួយនេះ មកលើរូបនាងនិងក្រុមគ្រួសារទាល់តែសោះ នេះដើម្បីតែផលប្រយោជន៍ខ្លួនឯង បំផ្លាញ សូម្បីតែប្អូនបង្កើត និង ក្រុមគ្រួសារ ដែលជាមនុស្សរស់នៅមានឈ្មោះថាបងប្អូនបង្កើត។
កញ្ញា Stella បានប្រាប់ឲ្យដឹងថា បងស្រីបង្កើតរបស់នាងមានឈ្មោះថា អ្នកនាង បូប៊ី រស្មី ជាអតីត Freshie Girl ចំណាត់ថ្នាក់លេខ៣ ជំនាន់ទី១០ ឆ្នាំ២០១១ ។ នៅក្នុង ការឡាយវិដេអូរបស់ ស្កេឡា បាននិយាយរឿងរ៉ាវទាំងអស់ ដែលបងស្រីបង្កើតរបស់ខ្លួនបានយកឈ្មោះនាងទៅ ខ្ចីលុយគេ ជាច្រើននាក់ ហើយថែមទាំងយកឈ្មោះនាងទៅ លេងតុងទីន ទាំងដែលសាម៉ីខ្លួន កញ្ញា ស្តេឡា អត់បានដឹងលឺ ឬ ពាក់ព័ន្ធចំពោះរឿងរ៉ាវមួយនេះឡើយ។
នៅក្នុងការឡាយរបស់ស្តេឡា បានបញ្ជាក់ថា បងស្រីរបស់នាង មិនត្រឹមតែយកឈ្មោះនាង ទៅដើរខ្ចីលុយគេប៉ុណ្ណោះទេ ថែមទាំងប្រឌិតរឿងរ៉ាវគ្រួសារជាច្រើន ទៅប្រាប់អ្នកដ៏ទៃ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងដែលរឿងនោះមិនមែនជាការពិតបន្តិចសោះ ទើបធ្វើ ស្តេឡា ទ្រាំមិនបានក៏ចេញវិដេអូមកបកស្រាយឲ្យបងប្អូនបានជ្រាប ពិសេស គឺម្ចាស់លុយ និង ម្ចាស់តុងទីនផ្ទាល់ឲ្យបានដឹង។
មូលហេតុដែល ស្តេឡា ចេញមកធ្វើការឡាយនេះ ព្រោះថា មានមេតុងទីន និង ម្ចាស់លុយជាច្រើនបានធ្វើការទាក់ទងមករូបនាង ឲ្យប ង់ថ្លៃតុងទីន និង ស ង់លុយ ទើបធ្វើឲ្យម្ចាស់សាម៉ីខ្លួន ក្តៅស្លឹកត្រចៀកចេញមកធ្វើការឡាយបញ្ជាក់ជូនម្ចាស់តុងទីន និង ម្ចាស់លុយទាំងអស់ ឲ្យបានជ្រាប ។
ស្តេឡា បានបញ្ជាក់ថា នាងមិនដែលលំបាកអ្វីនោះទេ ជីវភាពគ្រួសារនាងល្អ ឪពុករបស់នាង ចិញ្ចឹមបីបាច់មិនមានការខ្វះខាតដូចអ្វីដែលបងស្រីនាងនិយាយប្រាប់គេ ដើម្បីខ្ចីលុយនោះទេ។ នាង បានប្រាប់ថា គ្រួសារនាងមិនដែលលំបាក វេទ នាអីដល់ថ្នាក់ ឲ្យបងខ្លួនឯង ទៅដើរខ្ចីគេ អត់ដែលមានទេបង គ្រួសារខ្ញុំរស់នៅសុខស្រួលណាស់ ប៉ាខ្ញុំចិញ្ចឹមរស់នៅសុខស្រួលណាស់ មិនដែលឲ្យកូនវេ ទ នា អីដូចគាត់និយាយ ។
ស្តេឡា បញ្ជាក់ម្តងហើយម្តងទៀត រឿងលុយតុងទីន និងខ្ចីទាំងអស់ អត់មានពាក់ព័ន្ធ នឹងខ្ញុំទេ ។ និយាយរួម គឺខ្ញុំអត់ដឹង អត់បានពាក់ព័ន្ធ អ្វីទាំងអស់។ ស្តេឡា សុំមិនពាក់ព័ន្ធតែម្តង រឿងបងឲ្យលុយគាត់ខ្ចី គឺបងទៅដោះស្រាយជាមួយគាត់ទៅ ខ្ញុំប្អូនគាត់មែន ប៉ុន្តែខ្ញុំអត់បានចូលរួម ចូលចំណែកអីពាក់ព័ន្ធ នឹងរឿងលុយគាត់អស់ហ្នឹងទេ ខ្ញុំអត់ដឹងទេ ហើយរឿងខ្ញុំដែលគាត់និយាយទាំងអស់ហ្នឹង សុទ្ធតែរឿងប្រឌិតទេ គាត់ប្រឌិតបានគ្រប់រឿង ឲ្យតែគេឲ្យលុយគាត់ ។
ជាមួយគ្នានោះផងដែរ កញ្ញា ស្តេឡា បានធ្វើការបង្ហោះរូបភាពជាច្រើន អមជាមួយសារដែលកញ្ញា សរសេរលើបណ្តាញសង្គមរបស់ខ្លួនថា "បែងចែ កឲច្បាស់ ខ្ញុំអ ត់ពា ក់ ពា ន់នឹ ងដឹងឮរឿងអ្នកយ៉ាងមិចទេ អញ្ចឹងហេីយដោះស្រាយជាមួយសាមុីខ្លួន កុំយកខ្ញុំទៅលូ ក លំ ខ្ញុំគ្មា នចំ ណែកគ្មានបា នចូលរួម គ្មានបានដឹងស្អីទាំងអស់ ។ កុំចេះតែហ៊ា នយកអ្នកមិនដឹងរឿងទៅពា ក់ ពាន់ ប្រ យ័ត្នមានបញ្ហា"។
កញ្ញា ស្តេឡា បានបន្ថែមទៀតថា "បងស្រីបង្កេីតធ្វេី សុី ប្អូនខ្លួនឯងគ្មា នពីក្នុងលោ កទេ ។ បង្កេីតacc ដាក់រូប ខ្ញុំ ប្រ ដិ តរឿងគ្រួសារខ្លួនឯងដេីរហែ កប្រា ប់គេដេីម្បីតែលុយ បញ្ជាកគ្រប់រឿងទាំងអស់ដែរពា ក់ ពាន់ គ្រួសារនឹងខ្ញុំមិនមែនការពិតទាំងអស់ យកល្អខ្លួនឯងបំ ផ្លា ញឈ្មោះម៉ា កប៉ា ដែរមិនដឹងរឿង"។
កញ្ញា ស្តេឡា បានបញ្ជាក់បន្ថែមនៅក្នុងវិដេអូក្រោយបន្ថែមទៀតថា "ពីឡើយផេករបស់ស្តេឡា ដែលមានរូបនាង និងឈ្មោះរបស់នាង នោះ គឺដោយសារតែ កាលពីបងស្រីរបស់នាងលក់ខោអាវ ទើបស្តេឡា បានឲ្យផេករបស់ខ្លួនទៅបងស្រីកាន់ ដើម្បីជួយដល់ការលក់ខោអាវឲ្យដាច់ ព្រោះផេករបស់នាងមានអ្នកតាមដានច្រើន តែមិនគួរណា បងស្រីរបស់ខ្លួនធ្វើបែបនេះដាក់ខ្លួនឡើយ បង្កើតសារខ្លួនឯង រួចយកសារនោះឆាតទៅអ្នកផ្សេងដើម្បីខ្ចីលុយគេ ទាំងដែលស្តេឡាផ្ទាល់ មិនបានដឹងអ្វីសោះ។
យ៉ាងណាមិញ មកដល់ពេលនេះ មិនទាន់បានឃើញភាគីខាងបងស្រី បង្កើតរបស់ ស្តេឡា ចេញមុខមកធ្វើការបកស្រាយ ឬ បំភ្លឺអ្វីទាំងអស់ ខណៈពេលដែលមហាជន កំពុងតែចាំតាមដាន ប្រធានបទដ៏ក្តៅគគុគមួយនេះ ៕
មានវិដេអូ៖