កម្សាន្ត ៖ ជឿថាមានបងប្អូនជាច្រើនពិតជាបានស្គាល់ពិធីករលោក ជា វិបុល និងពិធីការិនី អ្នកនាង គង់ សុជាតិ រួចមកហើយ ដែលអ្នកទាំងពីរគឺជាប្តីប្រពន្ធមួយគូដែលមានភាពផ្អែមល្ហែមខ្លាំង ស្រឡាញ់ថ្នាក់ថ្មគ្នាណាស់ ទោះជាមានវ័យចាស់ៗរាងខ្លួនក៏ដោយ ។





ជាក់ស្តែងថ្មីៗនេះ មហាជនជាច្រើនដែលជាហ្វេនៗគាំទ្រអ្នកទាំងពីរបានបង្ហាញពីអារម្មណ៍រំជើបរំជួលចិត្តយ៉ាងខ្លាំង ពេលឃើញ លោក ជា វិបុល ជាមួយនិងភរិយារបស់លោក បានថតអោបគ្នាយ៉ាងស្វីតនៅក្នុងកម្មវិធីជួបជុំមួយឃើញហើយចង់លើសជាតិស្ករ ។
ជាមួយគ្នានេះដែរបន្ទាប់ពីហ្វេនៗរបស់លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានឃើញរូបភាពទាំងនេះហើយ ពួកគាត់បានលាន់មាត់សរសើរគ្រប់គ្នាថា ប្តីប្រពន្ធ មួយគូនេះពិតជាស្រឡាញ់គ្នាខ្លាំងមែន ទៅបីពេលនេះខ្លួនចាស់ៗនិងមានកូនធំៗយ៉ាងណាក្តី ក៏នៅតែផ្អែមល្ហែម និងយកចិត្តទុកដាក់ជាមួយគ្នាមិនប្រែប្រួលឡើយ មើលទៅដូចជាប្តីប្រពន្ធទើបរៀបការថ្មីថ្មោងអញ្ជឹង រួចហើយបន្តមកទៀតមានហ្វេនជាច្រើនបានជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាកាន់តែខ្លាំងនិងដល់ចាស់កោងខ្នងផងដែរ ៕







