កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពេលបានឃើញ idol ទេព រិន្ទដារ៉ូ កាលពី២៦ ឆ្នាំមុន ជាមួយដៃគូរសម្តែងដ៏សាកសម គឺអ្នកនាង អម្ពរ ទេវី ដែលជាកំពូលតារាសម្តែងជើងចាស់ មានឈ្មោះល្បីរន្ទឺ ដល់សព្វថ្ងៃនេះ ហើយក៏មានអ្នកគាំទ្រជាច្រើន នៅតែនឹករលឹកដល់ អ្នកនាងផងដែរ។



បើងាកទៅមើលរូបសម្រស់ដ៏ស្រស់សង្ហារបស់តារាសម្តែងសជើងចាស់មកដល់ពេលបច្ចុប្បន្នវិញ គឺនៅតែសង្ហាឥតប្រែសោះ មិនថារូបរាង និង រូបសម្រស់ទេ គឺលោក ពិតជាស្រស់សង្ហាមិនចាញ់កាលពីប៉ុន្មានឡើយ។ តារាសម្តែងជើងចាស់រូបនេះ នៅតែបន្តការសម្តែងជាមួយខ្សែភាពយន្តភាពជាច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា ជាមួយសិល្បៈករជំនាន់ថ្មី ។



វិដេអូឃ្លីបកាលពី២៦ឆ្នាំមុន បានធ្វើឲ្យអ្នកគាំទ្រ ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ពេលដែលបានឃើញ រូបលោក នៅតែស្រស់សង្ហាដដែល បើទោះបីជាពេលនេះរូបលោក មានវ័យកាន់តែចាស់បន្តិចមែនពិត។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sovichea Ch បានបង្ហោះវីដេអូ ពីកម្មភាពរបស់តារាសម្តែងលោក ទេព រិន្ទដារ៉ូ ជាមួយអ្នកនាង អម្ពរ ទេវី កំពុងតែនៅក្នុងកម្មវិធីមួយ។ ម្ចាស់គណនីហ្វេសប៊ុកមួយនេះបានបង្ហោះសារថា "កាលពី២៦ ឆ្នាំមុន ថ្ងៃដែលខ្ញុំលាភាពនៅលីវ ហើយលោក Tep Rindaro ទ្រាំរក្សាភាពនៅលីវបានដល់បច្ចប្បន្ន !"។ ពេលមើលវិដេអូនេះហើយ ទើបដឹងថា លោក ទេព រិន្ទដារ៉ូ ច្រឡឹម ដាក់អ្នកនាង អម្ពរ ទេវី ធ្វើមុខក្រមិចក្រមើម គួរឲ្យស្រឡាញ់ណាស់៕















មានវិដេអូ៖