កម្សាន្ត ៖ ជឿថាមានទស្សនិកជនជាច្រើនពិតជាបានស្គាល់តារាខ្មែរ អេនជី រួចមកហើយព្រោះនាងគឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជាផងដែរ មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះក៏ជាតារាស្រីនៅក្នុងបេះដូងមហាជនខ្មែរដែលមានរូបសម្ផស្ស ស្រស់ស្អាតផងដែរ ។

យ៉ាងណាមិញថ្មីៗនេះ តារាចម្រៀងសម្លេងផ្អែមរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងគណនីហ្វេសប៊ុកផេករបស់នាង ហើយរូបថតនោះ អេនជី បានស្លៀករ៉ូបពណ៍ខ្មៅរំលេចមកជាមួយនិងសាច់ដ៏សខ្ចីរបស់នាងផងដែរនោះទើបមើលទៅសម្រស់របស់ អេនជី ពិតជាស្អាតប្លែកនៅក្នុងឈុតមួយនេះ ។
ក្រោយឃើញ អេនជី បង្ហោះរូបថតអួតសម្រស់ប៉ុន្មានសន្លឹកនេះហើយ មើលទៅឃើញថាស្អាតខ្លាំង មានមហាជនជាច្រើនបានលាន់មាត់សរសើរពីសម្រស់របស់តារាស្រីរូបនេះព្រោងព្រៀតផងដែរ ៕






