ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង គង់ ចាន់ស្រីមុំ និង អតីត Freshie Boy លោក គឹម សីហា បានដឹកដៃគ្នាចូលរោងការបញ្ចប់ងារជាសង្សារកាលពីអំឡុងខែមីនា ឆ្នាំ២០១៦ ។ ចំណងស្នេហាមួយនេះ ត្រូវបានមហាជនកោតសរសើរ ស្ងប់ស្ងែង ខណៈចំណងស្នេហ៍មួយនេះ មានរយៈជាច្រើនឆ្នាំមកហើយ។
បើងាកទៅមើលពីចំណងស្នេហ៍ និង ជីវិតសព្វថ្ងៃរបស់ពិធីការិនី 3 Fun រូបនេះ ពិតជាមានក្តីសុខ សប្បាយចិត្ត មានផ្ទះធំស្កឹមស្កៃ មានរថយន្តទំនើបជិះ មានលុយចាយពេញៗដៃ ព្រមជាមួយនឹងមុខរបរជោគជ័យជាច្រើនកន្លែង នេះគឺជាអ្វីដែលអ្នកនាង ទទួលបានពីលោក គឹម សីហា ស្វាមីដ៏សែនល្អរបស់អ្នកនាង។
ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Image Hunter Photography បានបង្ហោះរូបភាពរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ក្នុងឈុត រៀបការ មើលទៅដូចជាគូស្នេហ៍ថ្មីថ្មោង ស្រស់ស្អាត សមសួន ស្រស់ស្រទន់ និង គួរឲ្យស្រឡាញ់ណាស់៕
ប្រភព៖ Image Hunter Photography