គួររំលឹកវិញដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅ គឺបានទៅលើបេក្ខជន លីម តិចម៉េង អាយុ ២៥ ឆ្នាំ មកពីខេត្តកំពង់ចាម បានក្លាយជាម្ចាស់ជ័យលាភី លើកពានហើយ ។
![](/wp-content/uploads/2022/10/28/media/large/269517/KN_10.01.022.2160.jpg?1666929613)
![](/wp-content/uploads/2022/10/28/media/large/269518/KN_10.01.022.2161.jpg?1666929614)
![](/wp-content/uploads/2022/10/28/media/large/269519/KN_10.01.022.2162.jpg?1666929614)
![](/wp-content/uploads/2022/10/28/media/large/269516/KN_10.01.022.2163.jpg?1666929613)
សទ្ធផលនៃការបោះឆ្នោត នឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ពុកម៉ែ បងប្អូនទូទាំងប្រទេស ដែលពេញចិត្តចំពោះសមត្ថភាពរបស់បេក្ខជន រូបនេះ បានចំណាយទាំងថវិកា និងពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីរង់ចាំការបោះឆ្នោតជូន កំលោះតូច លីម តិចម៉េង គ្រប់ៗគ្នា។
ម្ចាស់ពាន Cambodian Idol រដូវកាលទី៤រូបនេះ បានទទួលទឹកប្រាក់ ចំនួន១០០លានរៀល និងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ។ បើងាកទៅមើលពីការឡាយ នៅថ្ងៃផ្តាច់ព្រ័ត្រវិញ គឺមានចំនួនអ្នកចូលទស្សនា យ៉ាងច្រើនកុះករ មានចំនួនរហូតដល់ទៅ ៥១៨K ឯណោះ។
ក្រោយពេលបានក្លាយជាម្ចាស់ពាន តារាចម្រៀងប្រុស លីម តិចម៉េង កាន់តែមានសន្ទុះនៃការគាំទ្រ ឡើងខ្លាំងនៅក្នុងទីផ្សាសិល្បៈ ខណៈម្ចាស់រូបនេះ ត្រូវបានមហាជន ស្ងោចសរសើរមិនដាច់ពីមាត់ ថាមានអត្ថចរិកល្អ រួសរាយ និងចេះឲ្យតម្លៃមនុស្សនៅជុំវិញខ្លួន ធ្វើខ្លួនសាមញ្ញៗ មិនវា យ រឹក ថាខ្លួនជាម្ចាស់ពានឡើយ។
ក៏មានការលើកឡើងបន្ថែមទៀតថា គ្រប់គ្នាស្រឡាញ់ ម្ចាស់ពាន លីម តិចម៉េង ខ្លាំងនិង បន្តការគាំទ្រ ជាបន្តបន្ទាប់ ព្រោះតែលីម តិចម៉េង ជាក្មេងប្រុសស្លូតបូត និង គោរពតួនាទី អ្វីដែលពិសេសនោះ គឺ ចេះលេងសើច បែបកំប្លុកកំប្លែង ដូចជាតារាកំប្លែង និង តែងតែធ្វើឲ្យពួកគាត់សើចសប្បាយគ្រប់ពេល។
យ៉ាងណាមិញមកដល់ពេលនេះ កំលោះតូច លីម តិចម៉េង នៅតែបន្តផ្តល់អ្វីៗដែលថ្មីចែកជូនបងប្អូនមហាជន ដែលស្រឡាញ់ និង គាំទ្រលោករហូតមកពេលនេះ បើគ្មានអ្នកទាំងអស់គ្នាទេ ក៏គ្មានលីម តិចម៉េង ដូចថ្ងៃនេះដែរ។ ដោយឡែកបើកងាកទៅមើលពីការតែងខ្លួនរបស់ម្ចាស់ពាន Cambodian Idol លីម តិចម៉េង វិញ ការពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់ ខ្លួនបានបង្ហោះរូបភាពពីរសន្លឹក ដែលបានរៀបចំខ្លួនយ៉ាងស្រស់សង្ហា គួរឲ្យស្រឡាញ់ ដើម្បីជាទស្សនីយភាពថ្មីក្នុងការតុបតែងខ្លួន បែបថ្មី ដោយលីម តិចម៉េង បានប្រាប់ថា កំពុងរៀនសេដ អមជាមួយទឹកមុខ ស្រពាប់ស្រពោន តែយ៉ាងមិញគឺមើលទៅនៅតែសង្ហាមិនប្រែ។
គ្រាន់តែបានឃើញរូបភាពរបស់កំលោះតូច លីម តិចម៉េង ភ្លាមម្នាក់ៗចូលមកខមិនថា "Wow oppa handsome សាលប់,សង្ហារប្លែ ក ប្អូនខ្ញុំ, អោយវាចឹងៗមកថត ចេញមកសា ឡ ប់អូន, ធ្វេីសក់ចឹងរហូតទៅ idol សមខ្លាំងៗ, ធ្វើសក់បែបនេះសង្ហារណាស់, ប៉ុណ្ណឹងសមជាម្ចាស់ពាននៅ, ខ្ទេ ចបេះដូងអស់ហើយ បើធ្វើខ្លួនសង្ហាម្លឹងៗ, កុំអោយគេដៀ ល ថាយេីងសាមញ្ញពេកដា ក់អោយផ្អេីលមួយមេីល, រៀនសេដតាមបងម៉េងដែលសិនកុំឲ្យគេថាយើងចេះតែសប្បាយ, លូវគេចេះធ្វើខ្លួនហើយ៕
![](/wp-content/uploads/2022/10/28/media/large/269520/KN_10.01.022.2137.jpg?1666929621)
![](/wp-content/uploads/2022/10/28/media/large/269523/KN_10.01.022.2138.jpg?1666929621)
![](/wp-content/uploads/2022/10/28/media/large/269521/KN_10.01.022.2139.jpg?1666929621)
![](/wp-content/uploads/2022/10/28/media/large/269522/KN_10.01.022.2140.jpg?1666929621)
![](/wp-content/uploads/2022/10/28/media/large/269525/KN_10.01.022.2141.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269526/KN_10.01.022.2142.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269529/KN_10.01.022.2143.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269524/KN_10.01.022.2144.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269527/KN_10.01.022.2145.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269528/KN_10.01.022.2146.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269531/KN_10.01.022.2147.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269530/KN_10.01.022.2148.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269533/KN_10.01.022.2149.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269532/KN_10.01.022.2150.jpg?1666929622)
![](/wp-content/uploads/2022/10/28/media/large/269536/KN_10.01.022.2151.jpg?1666929623)
![](/wp-content/uploads/2022/10/28/media/large/269534/KN_10.01.022.2152.jpg?1666929623)
![](/wp-content/uploads/2022/10/28/media/large/269535/KN_10.01.022.2153.jpg?1666929623)
![](/wp-content/uploads/2022/10/28/media/large/269537/KN_10.01.022.2154.jpg?1666929623)
![](/wp-content/uploads/2022/10/28/media/large/269540/KN_10.01.022.2155.jpg?1666929623)
![](/wp-content/uploads/2022/10/28/media/large/269539/KN_10.01.022.2156.jpg?1666929623)
![](/wp-content/uploads/2022/10/28/media/large/269541/KN_10.01.022.2157.jpg?1666929624)
![](/wp-content/uploads/2022/10/28/media/large/269538/KN_10.01.022.2158.jpg?1666929624)
![](/wp-content/uploads/2022/10/28/media/large/269542/KN_10.01.022.2159.jpg?1666929624)