ដូចដែលប្រិយមិត្តបានដឹងហើយថាពេលនេះ តារាចម្រៀង មាស នីតា កំពុងតែទទួលបានការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រើប្រាស់ពាក្យសម្តីប្រមាថមើលងាយ យ៉ាងធ្ងន់ៗមកកាន់ សង្សារចាស់នាយ ចឺម គឺអ្នកនាង សេង សុឃីម ។
យ៉ាងណាមិញក្រោយប្រើពាក្យសម្តីជេរប្រមាថមកមើល អ្នកនាង សេង សុឃីម ហើយ គេក៏បានឃើញតារាចម្រៀងស្រីរូបនេះ បានឆាតទៅ សុំរួលគ្នាជាមួយនិង អ្នកនាង សេង សុឃីម ទៀតផង តែត្រូវបានអ្នកនាង សេង សុឃីម ប្រកាសលែងទទួលពាក្យសុំទោសពីតារាស្រីរូបនេះ ព្រមទាំងបញ្ជាក់ក្តែងៗនឹងអនុវត្តតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពីតារាចម្រៀង មាស នីតា បានដៀលខ្លួន ថាជាស្រីមេម៉ាយកប់ៗមាត់រួច ស្រាប់តែ អ្នកនាង សេង សុឃីម បានទម្លាយថា តារាចម្រៀង មាស នីតា គឺធ្លាប់មានកូនៗចំនួន ២ នាក់រួចមកហើយ សព្វថ្ងៃកំពុងតែរស់នៅជាមួយនិង យាយ នៅក្នុងខេត្តកំពតផងដែរ ។
ទន្ទឹមនិងនេះដែរ នេះជាសំណេរទាំងស្រុងដែល អ្នកនាង សេង សុឃីម បានរៀបរាប់ពីរឿង តារាចម្រៀង មាស នីតា ដូច្នេះថា ៖ ដៀ.លគេមេម៉ាយកប់ៗមាត់ ច្បាស់ឬនៅ ថាខ្លួនឯងក្រមុំ ខ្ញុំមិនបង្ហាញព្រោះអាណិតក្មេងតូចពីរនាក់និងម្តាយអ្នក ខ្ញុំក៏មានកូនប្រុសម្នាក់ដែលខ្ញុំឃើញទង្វើអ្នកហើយ មិនដឹងនិយាយថាយ៉ាងម៉េច តែអ្នកជេរម្តាយខ្ញុំ និងខ្ញុំកប់ៗមាត់….៕
![](/wp-content/uploads/2022/11/30/media/large/271616/Hneag_-Video-_37.jpg?1669804400)
![](/wp-content/uploads/2022/11/30/media/large/271618/Hneag_-Video-_38.jpg?1669804400)
![](/wp-content/uploads/2022/11/30/media/large/271615/Hneag_-Video-_39.jpg?1669804399)
![](/wp-content/uploads/2022/11/30/media/large/271617/Hneag_-Video-_40.jpg?1669804399)
![](/wp-content/uploads/2022/11/30/media/large/271614/Hneag_-Video-_41.jpg?1669804399)
![](/wp-content/uploads/2022/11/30/media/large/271619/Hneag_-Video-_42.jpg?1669804400)
![](/wp-content/uploads/2022/11/30/media/large/271620/Hneag_-Video-_43.jpg?1669804400)
![](/wp-content/uploads/2022/11/30/media/large/271621/Hneag_-Video-_44.jpg?1669804400)