គ្រាន់តែ វណ្ណដា សម្តែង បទ Time To Rise ចប់ភ្លាម កំពូលតារាចម្រៀង អ្នកនាង ឱក​ សុគន្ធកញ្ញា រត់ទៅអោប វណ្ណដា ដោយក្តីមោទនភាព
ស៊ីហៀង
-

នៅកាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី 3 និងកីឡាជនពិការលើកទី 1 ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជាមួយគ្នានេះដែរ នៅក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី 3 និងកីឡាជនពិការលើកទី 1 គេបានឃើញមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗជាច្រើនស្ថាប័ន រួមទាំងវត្តមានរបស់សិល្បករ និងសិល្បការិនី ជាច្រើនរូបបានទៅចូលរួមផងដែរ ។ 

ដោយឡែកអ្វីដែលគួរឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រប់សិល្បករ សិល្បការិនី ដែលបានចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ មួយនេះ គឺសុទ្ធតែលើកយក វប្បធម៍មកបង្ហាញនៅក្នុងបទចម្រៀងរបស់ពួកគេរាងៗខ្លួនទៀតផង ។ 

ទន្ទឹមនិងនេះដែរ ថ្មីៗនេះមានអ្នកគាំទ្រច្រើនបានមានការភ្ញាក់ផ្អើលជាពន់ពេក បន្ទាប់ពីបានឃើញកំពូលតារាចម្រៀងជួរមុខ អ្នកនាង ឱក​ សុគន្ធកញ្ញា បានរត់ឈរមើលការសម្តែងរបស់ លោក វណ្ណដា យ៉ាងសប្បាយរីករាយ និងពោពេញទៅមទនភាពជាខ្លាំងក្រៃលែង ។ 

មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែ វណ្ណដា សម្តែងចប់ភ្លាម កំពូលតារាចម្រៀងស្រីរូបនេះ បានរត់ទៅជួប វណ្ណដា ហើយថែមទាំងបានបង្ហាញនូវក្តី ស្រឡាញ់តាមរយៈការអោបដ៏កក់ក្តៅមួយរបស់នាងទៅកាន់ វណ្ណដា និងថែមទាំងពោលពាក្យ សរសើរ វណ្ណដា មិនដាច់ពីមាត់នោះទេ ។