យីកូន រឿងថ្មីទៀតហើយ ! តារាសម្តែង រ៉ូស ប៉ះសម្តីគ្នាជាមួយ អ្នកលក់អនឡាញ យាយ ស្រួយ ដាក់គ្នា ឡើងកក្រើកហ្វេសប៊ុក (មានវិដេអូ)
ស៊ីហៀង
-

បើនិយាយពីតារាសម្តែងកញ្ញា អាណារ៉ូស ជឿជាក់ថា ច្បាស់ជាមានពុកម៉ែបងប្អូនខ្មែរយើងជាច្រើនបានស្គាល់កញ្ញារួចមកហើយ តាមរយៈបទចម្រៀង ក្រដាស ១០ ក្រដាស ២០ ហើយតារាស្រីរូបនេះត្រូវបានគេដឹងថា នាងចូលចិត្តលេងស្ទាយ៍តែងខ្លួនប្លែកៗនិង សុិចសុីខ្លាំងណាស់ ចំណុចនេះហើយធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនលើសលប់ផងដែរ ។

បើយើងក្រឡេកមកមើលយាយ ស្រួយ វិញក៏មិនធម្មតាដែរ ថ្វីត្បិតតែជាអ្នកលក់អនឡាញមែនពិត ប៉ុន្តែកេរ្ត៍ឈ្មោះ ល្បីរន្ទឺមិនចាញ់ តារាសម្តែង កញ្ញា រ៉ូស នោះទេ ព្រោះយាយស្រួយ ជាអ្នកលក់អនឡាញដ៏មានប្រជាប្រិយភាពម្នាក់ដែលមានមហាជនជាច្រើនស្រឡាញ់ចូលចិត្តរូបនាង នេះក៏ដោយសារតែតែយាយស្រួយ ពូកែនិយាយស្តីលេងសើច ធ្វើឲ្យមហាជន សប្បាយ គ្រប់វិនាទី​ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងមានរូបសម្ផស្ស ស្រស់ស្អាតទៀតផង ៕ 

ដោយឡែកអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ពេលនេះអ្នកទាំងពីរកំពុងតែមានជម្លោះពាក្យសម្តីជាមួយគ្នា ហើយនៅកាលពីពេលថ្មីៗនេះ គេសង្គេតឃើញថា ទាំង តារាសម្តែង​អាណារ៉ូស និង អ្នកលក់អនឡាញ យាយស្រួយ គឺបានចេញវិដេអូ និយាយដៀមដាម ឌឺដង ដាក់គ្នាទៅវិញទៅមក ផងដែរ ។ 

សូមបញ្ជាក់ផងដែរថា ចំពោះមូលហេតុដែលឈានដល់ការមានជម្លោះពាក្យសម្តីរវាង អ្នកទាំងពីរ គឺមិនទាន់បានដឹងទេថា ផ្តើមឡើង ចេញពីខាងណាមុន និងដោយសារតែមូលហេតុអ្វីនោះទេ ៕ 

https://www.facebook.com/RathaBeautyShop168/videos/674943670973946/