តើបច្ចេកវិទ្យាក្នុងថ្ងៃអនាគតបែបណាដែលអ្នកចង់បាន? ត្រៀមខ្លួនជាមួយ OPPO INNO Day 2022 ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ
សីហា
-

តើអ្នកបានត្រៀមខ្លួនឆ្ពោះទៅរកបច្ចេកវិទ្យានាថ្ងៃអនាគតជាមួយ «???? ???? ??? ????» ហើយឬនៅ? តើពិភពលោកក្នុងក្តីស្រមៃរបស់អ្នកបែបណាដែរ? នៅថ្ងៃនេះ OPPO បានប្រកាសអំពីព្រឹត្តិការណ៍បច្ចេកវិទ្យាប្រចាំឆ្នាំ និងជាលើកទី4 ផងដែរ សម្រាប់ INNO Day 2022 នឹងប្រារព្ធឡើងនៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2022 ក្រោមប្រធានបទ «Empowering a Better Future» ។

តើ INNO Day ជាអ្វី? INNO Day ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់ OPPO ដែលនឹងបង្ហាញពីការបេជ្ញាចិត្តរបស់ OPPO និងការរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាថ្មីឆ្លាតវៃឈានមុខគេ ក្នុងការស្វែងរកបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន និងបង្ហាញពីសមិទ្ធិផលថ្មីៗដែលខ្លួនបានបង្កើតឡើងរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ហើយសម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ នឹងមានការដាក់បង្ហាញនូវបច្ចេកវិទ្យាទំនើបថ្មីៗដែលបង្កើតឡើងដោយ OPPO ក្រោមគំនិតឆ្លាតវៃទាំងបួនរួមមាន៖ ការកម្សាន្តឆ្លាតវៃ ផលិតភាពឆ្លាតវៃ សុខភាពឆ្លាតវៃ និងការរៀនឆ្លាតវៃ។

គួរបញ្ជាក់ថា OPPO INNO Day ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ 2019 អំឡុងពេលដែល OPPO 5G CPE និង OPPO Watch wearables series ត្រូវបានដាក់បង្ហាញ។ ចំណែកឯ INNO Day 2020 ក្រុមហ៊ុន OPPO បានដាក់បង្ហាញនូវទូរស័ព្ទគំរូក្នុងយុគសម័យបច្ចេកវិទ្យាច្នៃប្រឌិតដែលមានអេក្រង់ពង្រីកខ្លួនស្វ័យប្រវត្តិ OPPO X 2021 ដែលអាចរំកិលបានយ៉ាងអស្ចារ្យ។ ដោយឡែកកាលពីឆ្នាំមុន INNO Day 2021 បានប្រកាសពីសំណើម៉ាកយីហោថ្មីរបស់ខ្លួនគឺ »Inspiration Ahead» និងបន្ទះឈីបដែលបង្កើតដោយខ្លួនឯងដំបូងគេបង្អស់ NPU ដែលមានឈ្មោះថា MariSilicon X ព្រមទាំងបានសម្ពោធទូរស័ព្ទដៃដែលអាចបត់បានដំបូងរបស់ខ្លួននោះគឺ OPPO Find N ។

ដូចនេះ កុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ OPPO INNO DAY 2022 ជាមួយនឹងការបង្ហាញពីបច្ចេកវិទ្យាឈានមុខគេថ្មីៗ នៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ2022 នាវេលាម៉ោង 3:00 pm ដល់ 4:30 pm ពី Shenzhen ប្រទេសចិន ក្រោមប្រធានបទ «Empowering a Better Future» ត្រៀមទទួលយកបទពិសោធន៏ថ្មីទាំងអស់គ្នា !!!