តោះ! កុំភ្លេច Date គ្នានៅ Prince Manor ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ធ្នូ 2022 ដើម្បីមានឱកាសឈ្នះស្មាតហ្វូន OPPO Reno8
សីហា
-

តើអ្នកកំពុងស្វែងរកកន្លែងកម្សាន្តដែលមានទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញមែនអត់? ឥឡូវយើងសូមណែនាំរមណីយដ្ឋានមួយកន្លែងនោះគឺ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (Prince Manor Report) ជារមណីដ្ឋានមួយកន្លែងដែលមានទីតាំងធំទូលាយអាចសម្រាកលំហែជាមួយ បរិយាកាសបរិសុទ្ធ ទេសភាពស្អាតៗថតរូបត្រជាក់ភ្នែក និងមានឧបករណ៍លេងកម្សាន្តជាច្រើនប្រភេទតាមចំណងចំណូលចិត្តភ្ញៀវគ្រប់វ័យដូចជា សួនទឹក, ទីលានប្រណាំងឡាន Go Kart, កន្ត្រក់វិល 88 ម៉ែត្រ, ឡានបុកគ្នា, កៅអីហោះ, ទូកចោរសមុទ្រ, ឡើងជញ្ជាំង, សេះវិល, កៅអីឌីស្កូ, សួនកម្សាន្តកុមារ ប្រកបដោយផាសុកភាពនិងសប្បាយរីករាយ។

ឥឡូវនេះឱកាសពិសេសបានមកដល់ហើយ! សម្រាប់ភ្ញៀវដែលអញ្ជើញចូលកម្សាន្តនៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (Prince Manor Resort) ថតរូបជាមួយលេខ 8 ពណ៌មាស នៅមុខកន្រ្តកវិល រួច Check In បង្ហោះនៅក្នុង Facebook ភ្ជាប់ជាមួយ #OPPOReno8 រួចបំពេញសំបុត្រផ្សងសំណាង ឈ្មោះ និងលេខទូរស័ព្ទដាក់ក្នុងហិបឆ្នោតមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno8។

អូ! ឈប់ៗ! ឥឡូវនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO កំពុងមានកម្មវិធី «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO គ្រប់ម៉ូដែលចាប់ពីថ្ងៃនេះដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ ជាមួយនឹងរង្វាន់ជាច្រើនដូចជា JBL Speaker 48 រង្វាន់ កាសឥតខ្សែ Enco Buds2 80 រង្វាន់។

បន្ថែមពីនេះ រាល់ការទិញទូរស័ព្ទ OPPO ចំនួន 3 ម៉ូដែលខាងក្រោមនេះនឹងទទួលបានការផ្តល់ជូនរួមមាន៖

- ទិញ OPPO Reno8 តម្លៃ $359 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ

- ទិញ OPPO Reno8 Z 5G តម្លៃដើម $429 ចុះនៅសល់ត្រឹមតែ $389 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ

- ទិញ OPPO Reno7 តម្លៃដើម $369 ចុះនៅសល់ត្រឹមតែ $319 ថែមជូន៖ កាតាបស្ពាយតម្លៃ $29 និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 3ខែ

តោះ! នៅចាំអីទៀត? ស្រូតទិញលឿនៗទៅបានទាំងកាដូ ការបញ្ចុះតម្លៃ ជាពិសេសអាចមានឱកាសឈ្នះប្រាក់លានពី OPPO ថែមទៀតផង។ សម្រាប់ព័ត៌មានអំពីប្រូម៉ូសិនសូមចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិតៗ៕