ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo របស់ Manchester United បានធ្វើការចំណាយពេលជាមួយភរិយារបស់ខ្លួន Georgina Rodriguez រួមទាំងកូនៗទាំង៥នាក់ក្នុងពេលសម្រាកពីលីគបាល់ទាត់។ នៅក្នុងការសម្រាកលំហែដំណើរកម្សាន្ដនោះផងដែរ កីឡាករបាល់ទាត់វ័យ៣៧ឆ្នាំ រូបនេះ បានបានសម្រេចចិត្ដនាំប្រពន្ធកូន ធ្វើដំណើរទៅកាន់ទីក្រុង Mallorca ប្រទេសអេស្ប៉ាញ និងបានស្នាក់នៅផ្ទះវីឡាដ៏ប្រណិតនៅជើងភ្នំ Tramuntana។ មុនពេលជិះទូកកម្សាន្ដទៅលេងកោះ Ibiza។
ជាការពិតណាស់ក្នុងព្រឹត្តិការណ៍នេះ តារាម៉ូដែលវ័យ 28 ឆ្នាំ នាង Georgina Rodriguez បានបង្អួតរាងខ្លួនក្នុងឈុតប៊ីគីនីពណ៌បៃតង និងខ្មៅ នៅលើទូកទំនើប Azimut Grande ដែលមានតម្លៃ 5.5 លានផោន ដែល គ្រួសារមួយនេះបានទិញកាលពីពាក់កណ្តាលឆ្នាំមុន។
ខណៈដែលខ្លួនរបស់ Ronaldo ស្លៀកខោខ្លីបង្អួតរាង សាច់ដុំតឹងណែន៦កង់ផងដែរ ។ ដោយនៅក្នុងដំណើរកម្សាន្ដដ៏រីករាយក្នុងការហែលទឹកជាមួយមិត្តរួមដំណើរ មុនពេលត្រូវត្រលប់ទៅធ្វើការប្រកួតសម្រាប់រដូវកាលថ្មីក្នុងក្របខ័ណ្ឌ English Premier League ក្នុងសប្តាហ៍ក្រោយ។ បន្ទាប់ពីទទួលបានសិទ្ធិសម្រាកច្រើនជាងកីឡាករដទៃដោយសារលេងឱ្យជម្រើសជាតិ។ កន្លងមក គ្រួសាររបស់ Cristiano Ronaldo រីករាយនឹងការចំណាយពេលវិស្សមកាលរបស់ពួកគេនៅលើនាវាកម្សាន្តនៅឯនាយសមុទ្រទៅកាន់គោលដៅនានានៅអឺរ៉ុប ព្រោះវាអនុញ្ញាតឱ្យពួកគេគេចផុតពីភាពអ៊ូអរនៃទីក្រុង។
សូមទស្សនារូបភាពខាងក្រោម៖







































