ប្រិយមិត្តដែលនិយមតាមដានរឿងសិល្បៈនៅក្នុងស្រុកជឿថាបងប្អូនស្គាល់ច្បាស់ណាស់បើនិយាយពីតារាសម្តែងមុខដូចសេះ ម៉ាដូណា តារាសម្តែងភេទទី៣ មុខដូចសេះរូបនេះគាត់ចូលចិត្តសម្តែងកាយវិការលក្ខណៈភេទទី៣ ហើយគាត់ពិតជាមានភាពពិនប្រសព្វខ្លាំងណាស់នៅក្នុងការសម្តែង លោកធ្វើឲ្យទស្សនិកជនម្នាក់ៗសើចឡើងចង់ជ្រុះធ្មេញអស់ហើយឲ្យតែបានទស្សនាការសម្តែងរបស់ ម៉ាដូណា ម្តងៗ ។
យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ លោក ម៉ាដូណា បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជន បានមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបានបង្ហោះនៅលើបណ្តាញដូច្នេះថា ៖« នេះជាលើកទី២ ផ្លែសន្ទូចជាប់អណ្តាត សូមសំណូមពរអ្នក បបក់ត្រី នឹងដាក់ប្រកៃ សូមយល់ជីវិតគេផង កុំដើម្បីលុយ សំខាន់បងខ្ញុំមិនចេះធ្វើត្រីទៀត ប៊ិះងាប់ »៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖