ដូចដែលប្រិយមិត្តបានដឹងថា អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង ដេននីក្វាន់ បានចែកផ្លូវគ្នាជាមួយស្វាមីក្រោយអស់រយៈពេលជាច្រើនខែមកហើយ ក្រោយទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ ។



យ៉ាងណាមិញកូនស្រីរបស់ អ្នកនាង ដេននីក្វាន់ មានឈ្មោះថា អូនJasmine អាយុ6ខែហើយបច្ចុប្បន្ន ត្រូវបានម្តាយរបស់គេស្រឡាញ់ថ្នាក់ថ្នម និងចិត្តទុកដាក់ខ្លាំងណាស់ ទោះបីជាមិនមានវត្តមានរបស់ឪពុកនៅជិតក៏ដោយ ។
ដោយឡែកក្រោយចែកផ្លូវគ្នាអស់រយៈពេលជាច្រើនខែ កន្លងមកគេសង្គេតឃើញថា នៅកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកនាង ដេននីក្វាន់ បានបង្ហោះសារដូច្នេះថា ៖ « រាល់ការបាត់បង់មិនមែនសុទ្ធតែអាក្រក់ឡើយ ការបាត់បង់ខ្លះជាការបាត់បង់ល្អ ដែលអាចផ្ដល់ឱកាសឱ្យយើងបានជួបអ្វីដែលថ្មី ហើយល្អជាងមុនក៏ថាបាន» ៕






សូមទស្សនាវិដេអូខាងក្រោមនេះ ៖