លោក ឯម រាម ដែរជាបណ្ឌិតច្នៃម៉ូត ដ៏ចំណានម្នាក់ ឃើញថាប៉ុន្មានថ្ងៃចុងក្រោយមកនេះទទួលបានបានរិះគន់យ៉ាងខ្លាំង ទៅការតុបតែងខ្លួនរបស់លោក នៅក្នុងកម្មវិធី Pleng Music Award 2023។ យ៉ាងណាមិញឃើញថាឈុតរបស់លោក ឯម រាម មួយឈុតនេះធ្វើឲ្យផ្ទុះការជជែកវែកញ៉ែកគ្នា ឡើងកក្រើកពេញបណ្តាញសង្គម រហូតមានថ្នាក់ដឹកមួយចំនួន បានចេញមកបង្ហាញមតិផ្ទុយៗគ្នាថែមទៀតផង ។


បន្ទាប់ពីឃើញមានមហាជនជាច្រើនបានបង្ហាញមតិរិះគន់លោក ភ្លូកទឹកភ្លូកដី ដូចទឹកបាក់ទំនប់នេះ ដោយនៅក្នុងនោះមាននារីម្នាក់ដែលជាម្ចាស់ហាងម៉ូកាថ:ក៏បានធ្វើការចេញជាវីដេអូចេញមកធ្វើការរិះគន់មិនសំចៃមាត់នោះឡើយ ដោយនារីរូបនោះបានធ្វើការលើកឡើងថា លោកឯមរាម ចេញមកលើកណាក៏មិនច្រលំគេដែរ ។


ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ អ្នកស្រលាញ់វប្បធម៌ខ្មែរ ការច្នៃម៉ូត ច្នៃ ឈ្មោះជាអ្នកច្នៃម៉ូតច្នៃឱ្យចំជាអ្នកច្នៃ នៅប្រទេសកម្ពុជា មិនមែននៅអឺរ៉ុបនិងអីនោះទេ ទោះបីនៅអឺរ៉ុបក៏គេស្លៀកចឹងៗគឺគេស្លៀកចេញមកសម តែឯងចេញមកទទួលយកមិនបានតែម្ដង មួយឈុតណាក៏មានការលេចនេះលេចនោះដែរ ខ្ញុំមិនយល់តែម្ដង វាមើលមកមិនចូលភ្នែកទាល់តែសោះ ដោយនៅក្នុងនោះនារីរូបនោះបានធ្វើការបន្ថែមថា ដោយនៅក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំសុំចេញមកធ្វើការប្រតិកម្មតែម្ដង ជាមួយនឹងគាត់ខ្លាំងមែនទែន មកលើកណាក៏ស្លៀកពាក់មិនសមរម្យ មិនចូលភ្នែកនោះឡើយ។
យ៉ាងណាមិញក្រោយពីឃើញវិដេអូនៃការរិះគន់របស់នារីខាងលើស្រាប់តែលោកឯមរាម បានធ្វើការស៊ែរវីដេអូនោះ ដោយព្រលះទៅនារីរូបនោះវិញថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរតែលក់ម្ហូបថៃ បងប្អូនសូមកុំភ្លេចចូលហូបម្ហូបអាហារមកពីថៃរបស់គាត់ផង ។



សូមទស្សនាវីដេអូខាងក្រោម៖