ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានដឹងហើយថា ល្អហួស គឺជាក្មេងស្រីម្នាក់ ដែលមានទេពកោសល្យ ដ៏ច្រើនសម្បូរបែប នៅក្នុងវិស័យសិល្បៈ ។ គេនៅចាំបានថានៅកាលពីកន្លងទៅ ល្អហួស ធ្លាប់បានទម្លាយពីក្តីស្រមៃរបស់ខ្លួនថា ធំឡើងនាងចង់ធ្វើជា បវរកញ្ញាតំណាងជាតិ ផងដែរ ។
យ៉ាងណាមិញបើយើងក្រឡេកមកមើលទេពកោសល្យ និងចំណេះដឹងរបស់ក្មេងស្រីម្នាក់នេះវិញ គឺថា ល្អហួស អាចនិយាយបាន ៣ ភាសា គឺភាសាជាតិ អង់គ្លេស និងថៃ បានយ៉ាងល្អ។ ចំណែកទេពកោសល្យ នៅក្នុងវិស័យសិល្បៈ ចេះរាំយ៉ាងស្ទាត់ជំនាញ នូវរបាំខ្មែរជាច្រើនបែប ដោយមានដូចជា របាំអប្សរា របាំថ្វាយព្រះពរ របាំជូនពរ របាំនារីជាជួរ របាំឈួយឆាយ របាំភួងនារី និងរបាំនាគបួងសួង»។
មិនត្រឹមតែចេះរាំរបាំទាំងអស់នេះ បានយ៉ាងស្ទាត់ជំនាញនោះទេ បើរក្រឡេកមកមើល ផ្នែក ច្រៀង សម្តែង និងដើរបង្ហាញម៉ូតវិញ គឺល្អហួស អាចធ្វើបានល្អដូចឈ្មោះរបស់នាង អញ្ចឹង ។
សម្រាប់កុមារី ល្អហួស ផ្ទាល់ ទោះជានាងលះបង់ពេលវេលាហ្វឹកហាត់សិល្បៈច្រើន តែនាងនៅតែអះអាងថា សមត្ថភាពចំណេះដឹង និងការសិក្សា គឺសំខាន់ណាស់ក្នុងដំណើរឆ្ពោះទៅកាន់វិថីលើកមកុដបវរកញ្ញា។
គេនៅចាំបានថា ល្អហួស ធ្លាប់បានប្រកាសប្រាប់មហាជន បែបនេះថា៖ «នាងខ្ញុំស្រឡាញ់សិល្បៈ តែនាងខ្ញុំមិនភ្លេចការសិក្សានោះទេ។ សូមកុំវាយតម្លៃនាងខ្ញុំដោយត្រឹមតែការឃើញនាងខ្ញុំរាំ ច្រៀង សម្តែង។ នាងខ្ញុំគ្រាន់តែចង់ឱ្យពុកម៉ែបងប្អូនបានសប្បាយរីករាយកម្សាន្តអារម្មណ៍តែប៉ុណ្ណោះ»៕
ដោយឡែកបើយើងក្រឡេកមកមើលនៅលើបណ្តាញសង្គមនៅកាលពីពេលថ្មីៗនេះវិញ ល្អហួស បានធ្វើឲ្យមហាជនក្មេងចាស់ ក៏ជាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីក្មេងរូបនេះបានបង្ហាញ វិដេអូ បញ្ចេញក្បាច់រាំ យ៉ាងទាក់ទាញ ដែរពោពេញទៅដោយកាយវិការស់រវើក ។