កម្សាន្ដប្លែកៗ ឃើញគេដណ្ដើមគ្នារឿង អាង សុជាតា ស្រាប់តែឧកញ្ញ៉ា ខេមរះ សេរីមន្ដ និយាយថា សុជាតា...
Sophea
-

ពិតជាថ្មីនឹងប្លែកៗទៀតហើយ នៅលើបណ្ដាញសង្គមអ៊ីនធើណេតរយះពេលប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថាមានរឿងសំណើចមួយបានកើតឡើងរវាង តារាសិល្បះដ៏ស្រស់ស្អាតវ័យក្មេង អាង  សុជាតា និងបុរសៗនៅក្នុងបណ្ដាញសង្គម ដោយនៅក្នុងនោះផងដែរ គ្រប់គ្នាតែងតែចង់ធ្វើការដណ្ដើមយកនាងធ្វើជាសង្សារ ។ ​

ដោយនៅក្នុងនោះ ក្រោយពេលដឹងថា មានអ្នកជាច្រើនចង់បាន អាង សុជាតា ធ្វើជាសង្សារ ស្រាប់តែលោកឧកញ្ញ៉ា ខេមរះ សិរីមន្ដ ក៏បានធ្វើការបង្ហោះសារដ៏គួរឱ្យទាក់ទងបែបកំប្លែង ឌឺដង ដោយមានភ្ជាប់រូបជាមួយនឹងតារាស្រីរូបនោះ ដោយលោកបានសរសេរថា ពួកឯងឈប់ដណ្ដើមគ្នាទៅតាមពិតសុជាតានាងស្រលាញ់យើងទេ   ដែលសោះមួយនេះ បង្កជាសំណើចសើចក្អកក្អាយយ៉ាងខ្លាំងដល់ ហ្វេនៗរបស់លោក។  

យ៉ាងណាមិញក្រោយពីការបង្ហោះរបស់លោក ឧកញ្ញ៉ា ខេមរះ សេរីមន្ដនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោក គេសង្កេតឃើញមានហ្វេនៗជាច្រើនបានចូលមកធ្វើការខមិនបែប ឌឺដងលេងសើចបង្កើតនូវបរិយាកាសសប្បាយជាមួយលោកផងដែរ ដោយអ្នកខ្លះបានធ្វើការខមិនថា  Idol លូកថ្លើម fan ហើយ   ការពិតសុជាតា  របស់បង ខេមរ: សោះ  អ្នកខ្លះបានបន្ថែមថា ប្រយ័ត្នប្រពន្ធ វ៉ៃបោចសក់អាយដល ជាងនេះគេក៏ឃើញមានតារាយូធូបលោកផាន់រ៉ុង ចូលមកធ្វើការខមិនផងដែរថា  ណែបងមន្ត! នាងជារបស់ខ្ញុំតែម្នាក់គត់  ដោយនៅក្នុងនោះតារាស្រី អាងសុជាតាក៏បានធ្វើការតបថា លេងប្អូនហើយបង។