ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារាចម្រៀងលោក នេនទុំ ព្រោះលោកគឺជាតារាចម្រៀងប្រុសម្នាក់ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈ លោក នេនទុំ ត្រូវបានគេដឹងថាលោកមានសមត្ថភាពដ៏សម្បូរបែប លោកអាច ចម្រៀង អាចតែងនិពន្ធ បានដោយខ្លួនឯង យ៉ាងល្អផងដែរ ។
ជាក់ស្តែងអ្វីដែរគួរឲ្យមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅកាលពីថ្ងៃទី ២៤ មិថុនា កន្លងទៅម្សិលមិញនេះ តារាចម្រៀងប្រុសរូបនេះបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ដោយសារតែលោកបានបើកឡានគេចឆ្កែ បន្ទាប់មកក៏បណ្តាលអោយធ្លាក់ផ្លូវក្រឡាប់ ផ្គាប់ផ្ងារតែម្តង ។
នេះបើយោងតាមការបង្ហោះរបស់លោក នេន ទុំ បានរៀបរាប់ដូច្នេះថា ៖« អស់ពីបុកក្របី បុកគោ អស់ពីគោកេចឆ្កែ ដេីម្បីជីវិតសត្វឆ្កែមួយ សុខចិត្តចូលពេទ្យខ្លួនឯង ទាំងរហេមរហាម ជីវិតខ្ញុំអេីយ ជិះល្បឿន60សោះក៏ជួបគ្រោះដែរ» ៕





តោះប្រិយមិត្តជាទីមេត្រីដើម្បីអោយជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖