តើស្មាតហ្វូនអ្វីដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេមនៅក្នុងឆ្នាំ2023?
សីហា
-

ថ្មីៗនេះបន្ទាប់ពី OPPO ប្រកាសដាក់លក់ស្មាតហ្វូនស៊េរី A ជំនាន់ថ្មី OPPO A78 តម្លៃត្រឹមតែ $259 បានធ្វើឲ្យស្មាតហ្វូននេះក្លាយជាប្រធានបទក្តៅគគុកពីសំណាក់អ្នកប្រើប្រាស់ និងអ្នកនិយមលេងហ្គេមនៅលើទូរស័ព្ទដៃ។

OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងបំផុតដែលសាកថ្មលឿនក្នុងកម្លាំង 67W SUPERVOOC ចំណាយពេលសាកតិច និងប្រើប្រាស់ថាមពលបានយូរ។ OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងបំផុតដែលមានអេក្រង់ AMOLED 90Hz ទាន់សម័យ ផ្តល់ឲ្យដំណើរការរលូនក្នុងការអូសបញ្ជា និងជួយឲ្យការទស្សនាកាន់តែជក់ចិត្តជាមួយរូបភាពច្បាស់ត្រជាក់ភ្នែកប្លែកជាងអេក្រង់ធម្មតាក្នុងចំណោមទូរស័ព្ទតម្លៃប្រហែល។ OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងដែលមានអង្គចងចាំទំហំធំ ROM 256GB អាចរក្សាទុកវីដេអូ រូបភាព និងហ្គេមធំៗដោយមិនបាច់បារម្ភ។ លក្ខណៈទាំង 3 នេះដែលបំពាក់នៅលើ OPPO A78 ជាដៃគូហ្គេមដ៏អស្ចារ្យពិតប្រាកដមែន។ ដូចនេះចង់ដឹងថា តើស្ថាប័នព័ត៌មានក្នុងស្រុកបានបញ្ចេញមតិយោបល់អ្វីខ្លះពីស្មាតហ្វូន OPPO A78?