OPPO Reno10 Series ការថតរូប Portrait ជាមួយកាមេរ៉ា Telephoto ធ្វើឲ្យរូបភាពកាន់តែអស្ចារ្យ
សីហា
-

នៅពេលដើរលេងម្តងៗមនុស្សភាគច្រើនប្រាកដជាចង់ផ្តិតយករូបភាពស្អាតៗ សប្បាយៗ ដើម្បីបង្ហោះបង្អួតគ្នានៅលើ Social Media និងដើម្បីទុកជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ជាក់ស្តែង កាលពីមុនប្រសិនចង់ផ្តិតយករូបភាពដែលមានគុណភាពល្អ គឺទាល់តែត្រូវប្រើកាមេរ៉ាអាជីពធំៗ ឬ DSLRs ទើបអាចថតរូបភាពមនុស្ស ឬហៅថារូបភាព Portrait បានស្អាត និងចាប់ប្លង់បានល្អអស្ចារ្យ។

តែ…ពេលនេះ…កាន់តែភ្ញាក់ផ្អើលជាមួយ OPPO Reno10 Series ទូរស័ព្ទជំនាញថតរូប Portrait ជំនាន់ថ្មីដែលត្រៀមនឹងចេញឆាប់ៗនេះ OPPO មានមោទនភាពក្នុងការផ្តល់ជូនសមត្ថភាពកាមេរ៉ាដែលកាន់តែអស្ចារ្យគឺឡេន Telephoto Portrait ទំហំ 32MP បំពាក់សេនស័រ SONY IMX709 ដែលផ្តល់នូវភាព Portrait ដែលមានគុណភាពខ្ពស់ ធ្វើឲ្យរូបមនុស្សកាន់តែលេចធ្លោ ព្រមទាំងចាប់ប្លង់បានយ៉ាងល្អដូចប្រើកាមេរ៉ាធំ។ ហេតុអ្វីយើងគួរជ្រើសរើសកាមេរ៉ា Telephoto Portrait ជាជាងកាមេរ៉ាធម្មតាក្នុងការថតរូប? សាកមើលលក្ខខណ្ឌមួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ច្បាស់៖

. លក្ខខណ្ឌទី1៖ បើសិនចង់ថតរូបមនុស្សផង និងចង់ជាប់ទេសភាពខាងក្រោយផង ប្រាកដណាស់ទេសភាពគឺត្រូវបិតបាំងដោយមនុស្ស បណ្តាលឲ្យរូបភាពបាត់សោភណភាព ចំណែកទម្រង់មុខនិងដងខ្លួនមនុស្សគឺខុសពីធម្មតាបណ្តាលឲ្យបាត់បង់សម្រស់ និងលែងមានភាពទាក់ទាញ។ តែប្រសិនបើយើងថតជាមួយកាមេរ៉ា Telephoto ហើយប្រើមុខងារ 2X Optical Zoom ទេសភាពនឹងខិតចូលជិតមនុស្ស ធ្វើប្លង់ខាងក្រោយកាន់តែស្អាត ចំណែករូបមនុស្សស្រស់ស្អាតបែបធម្មជាតិ និងមិនខូចទ្រង់ទ្រាយ ព្រមទាំងមើលមកគឺប្រៀបដូចថតកាមេរ៉ាអាជីព។

. លក្ខខណ្ឌទី2៖ ធុញមែនទេ? ពេលថតរូបនៅក្រៅម្តងៗគឺថតជាប់ Background ស្មុគស្មាញ និងមនុស្សជុំវិញដែលនាំឲ្យរូបភាពយើងបាត់បង់ភាពលេចធ្លោ ពិបាកក្នុងការចាប់ប្លង់ជាដើម ប៉ុន្តែប្រសិនប្រើកាមេរ៉ា Telephoto Portrait ជាមួយមុខងារ 2X រូបភាពរបស់អ្នកកាន់តែលេចធ្លោ កាត់ចោលនូវ Background ស្មុគស្មាញចេញពី frame។

. លក្ខខណ្ឌទី3៖ នៅពេលដែលយើងចង់ថតរូបពីចម្ងាយ ដោយសារមានឧបសគ្គនៅខាងមុខ កាមេរ៉ាទូទៅគ្រាន់តែប្រើមុខងារ zoom ធម្មតាប៉ុណ្ណោះ ដូច្នេះវាធ្វើឲ្យរូបភាពដែលថតមកមិនសូវមានគុណភាពល្អដោយសារតែមុខងារ zoom នោះគ្រាន់តែកាត់ចេញពេញប្លង់នៃរូបភាពធំតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បច្ចេកវិទ្យា Optical Zoom ដែលបំពាក់លើ OPPO Reno10 Series វាមានមុខងារទាញប្លង់ខិតមកកាន់តែជិត តែមិនធ្វើឲ្យថយគុណភាពនោះទេ ថែមទាំងរក្សានូវភាពធម្មជាតិរបស់ស្បែកមនុស្សទៀតផង ធ្វើឲ្យរូបភាព Portrait របស់អ្នកកាន់តែគួរឲ្យទាក់ទាញ។

ជឿថាបន្ទាប់ពីទម្លាយភាពអស្ចារ្យនៃកាមេរ៉ា Telephoto Portrait របស់ស្មាតហ្វូន OPPO Reno10 Series ប្រៀបដូចជាពញ្ញាក់អារម្មណ៍អ្នកទាំងអស់គ្នាឲ្យអន្ទះសាររង់ចាំស្មាតហ្វូននេះបង្ហាញខ្លួនឆាប់ៗនៅកម្ពុជា។ សូមបង្ហើបថាក្រៅពីកាមេរ៉ា Telephoto Portrait ស្មាតហ្វូននេះក៏មានសមត្ថភាពពិសេសៗជាច្រើនទៀតដែលបង្កប់នៅក្នុងខ្លួន។ សូមតាមដានរង់ចាំអ៊ុតមើលទាំងអស់គ្នា!

ដូចនេះ សូមរង់ចាំការចែករំលែករបស់យើងនៅក្នុងអត្ថបទបន្ទាប់ ឬលោកអ្នកអាចចូលទៅផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីជ្រាបកាន់តែច្បាស់ និងលម្អិតៗ។ តោះ! កុំភ្លេចជួបគ្នាឆាប់ៗនេះជាមួយ OPPO Reno10 Series 5G សមាជិកថ្មី ដែលជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់លោកអ្នក!!!