រូបសំណាកទេពធីតាមួយ សង់ជិតរួចហើយ តែមិនដូចគំរូដើម មហាជនផ្ទុះការរិៈគន់
Sokli
-

ប្រទេសចិន៖ ប្រភពពត៏មានបានប្រាប់ឱ្យដឹងថា ៖ រូបសំណាកទេពធីតា Peony នេះ ត្រូវបានគេបង្កើតឡើងនៅជនបទ អមជាមួយនឹងធម្មជាតិ ដ៏ស្រស់ស្អាតមួយកន្លែង និងមានកម្ពស់៥,៨ម៉ែត្រ ដើម្បីក្លាយជាកន្លែងសម្គាល់ថ្មីនៅទីជនបទ នៃភូមិ Nansong ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន។ នេះបើតាមការចុះផ្សាយពី ប្រភព South China Morning Post។

ហើយរូបសំណាកទេពធីតា Peony មួយនេះ ត្រូវសាងសង់ក្នុងរយៈពេលតែ១ខែ ប៉ុណ្ណោះ ដោយស្នាដៃសិប្បករក្នុងស្រុកចំនួន២នាក់ និងចំណាយថវិការអស់ 80,000 យន់ (ស្មើនឹង 11,000 ដុល្លារអាមេរិក) ដែលបង់ដោយគណៈកម្មាធិការភូមិ»។

សូមជំរាបផងដែរថា កាលពី១ខែមុន អ្នកភូមិបានណែនាំសិប្បករ២នាក់ដែលមាននាមត្រកូល Song និង Wang ដើម្បីធ្វើរូបសំណាក។ អ្នកទាំង២ ធ្វើដំណើរទៅសិក្សានៅសួន Wangcheng ស្ថិតក្នុងទីក្រុង Luoyang ដែលជាទីក្រុងធំមួយនៅក្នុងខេត្តល្បីល្បាញខាងការតាំងផ្កា peony ហើយក៏ថតរូបចម្លាក់ Peony Fairy ទុកជាឯកសារយោង សម្រាប់រូបចម្លាក់ដែលពួកគេគ្រោងនឹងបង្កើត ក្រោយមកអ្នកស្រុក និងគណៈកម្មាធិការ ក៏នាំគ្នាចេញមុខមកនិយាយ ដោយស្នើឱ្យសិប្បករក្នុងស្រុកទាំង២នាក់រូបនោះ មកសាងសង់រូបសំណាក់ទេពធីតាចិននេះ»។

សូមជម្រាបថា ក្នុងចំណោមសិល្បករទាំង២រូបដែលទទួលខុសត្រូវលើរូបចម្លាក់ ក៏បាននាំគ្នាសាងសង់រួចរាល់ជាស្ថាពរ និងប្រកាសបើកក្នុងពេលឆាប់ៗនេះតែម្ដង។ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាសម្ដែងការហួសចិត្ត ផ្ទុះសំណើច និងនឹកស្មានពុំដល់ ហើយនិយាយលែងចេញទៅវិញនោះ គឺឃើញថា បន្ទាប់ពីរូបចម្លាក់ទេពធីតាចិនសាងសង់រួចរាល់នេះ ត្រូវគេមើលឃើញថា រូបមួយនេះ ដូចជាមានរូបរាងអាក្រក់ ពិបាកមើលខ្លាំងណាស់ ហើយបើនិយាយអំពីរូបរាងរូបសំណាកវិញ គឺខុសគ្នាដាច់ស្រឡះពីគំរូដើមតែម្ដង។ អាចនិយាយបានថា ទាំងការតុបតែង លាបពណ៌ គឺមិនត្រូវគ្នានឹងការបិទបាំង នៃរាងកាយទាល់តែសោះ រហូតធ្វើឱ្យរឿងមួយនេះ ក្លាយទៅជាប្រធានបទមួយ ផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ពាសពេញបណ្ដាញទំនាក់ទំនងសង្គមតែម្ដង។

តាមប្រភពពីមន្ត្រីនៅក្នុងតំបន់នោះបានប្រាប់បន្តថា យើងនឹងយកចំណុចទាំងនេះទៅពិចារណា និងពង្រឹងការត្រួតពិនិត្យការងារបែបនេះ នៅពេលអនាគត។ ជំហានបន្ទាប់ គឺយើងត្រូវជួសជុល និងកែលម្អរូបសំណាកទេពធីតាចិន Peony នេះ ដើម្បីឱ្យវាមើលទៅស្រស់ស្អាតឡើងវិញ៕