តើមានអ្វីពិសេសខ្លះនៅពេលដែលអ្នកជំនួញទាំង 3 ជួបគ្នានៅក្នុងកម្មវិធីតែមួយ?
Sokli
-

យើងទទួលស្គាល់ថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកជំនួញដែលទទួលបានភាពជោគជ័យច្រើនលើមុខជំនួញផ្សេងៗគ្នា ហើយជានិច្ចកាលពួកគាត់ម្នាក់ៗក៏តែងតែមានការចែករំលែកនូវបទពិសោធលើអាជីវកម្មផ្ទាល់ខ្លួន និងបទពិសោធឆ្ពោះទៅរកភាពជោគជ័យទៅដល់មហាជន តែអ្វីដែលពួកយើងមិនដែលជួបគឺវេទិកាចែករំលែករួមគ្នារបស់បុគ្គលជោគជ័យលើឆាកតែមួយ។

ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលពេលនេះ ស្រាប់តែមានការប្រកាសថាអ្នកជំនួញជោគជ័យ 3 រូបនឹងមានវត្តមានរួមគ្នាលើវេទិកាតែមួយក្នុងកម្មវិធីសម្ពោធស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី ដែលហៅថាអធិរាជអេក្រង់បត់គឺ OPPO Find N3 Series ។ តើពួកគាត់នឹងមកចែករំលែកបទពិសោធអ្វីខ្លះ?

ចង់ជ្រាបច្បាស់នៅថ្ងៃទី27 ខែតុលា ឆ្នាំ2023 កុំភ្លេចចូលរួមទស្សនាលើ Facebook Page ផ្លូវការរបស់ OPPO ដើម្បីទទួលយកនូវបទពិសោធដ៏ថ្មីស្រឡាងពីអេក្រង់បត់កម្រិតកំពូល និងកាមេរ៉ាដ៏អស្ចារ្យរបស់ OPPO Find N3 Series ដោយមានការចូលរួមជាពិសេសពីព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតនៅក្នុងប្រទេសកម្ពុជា។

រឹតតែពិសេសសម្រាប់អ្នកគាំទ្រដែលចូលរួមទស្សនានឹងមានឱកាសឈ្នះកាសឥតខ្សែ Enco Air3 ជាច្រើនរង្វាន់ពីក្នុងកម្មវិធីផងដែរ។ តោះ! រង់ចាំទស្សនាទាំងអស់គ្នា….