ស៊ាន ធារី ទម្លាយរឿងអតីតគូស្នេហ៍ជាហូរហែ បន្ទាប់ពីរស់នៅជាមួយជាច្រើនឆ្នាំ ថាគ្មុានទំនួលខុសត្រូវ
សីហា
-

ស៊ាន ធារី ដែលមហាជនស្គាល់ថាជាគូស្នេហ៍របស់បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ប៊ុន ផាក បានទម្លាយពីភាពមិនល្អរបស់បុគ្គលនេះថាមានតែសំបកខ្លួនហើយគ្មានអ្វីក្រៅតែពីតោ    ង  មនុ  ស្..ស  ស្រី។ ស៊ាន ធារី បានទម្លាយរឿងនេះដើម្បីផ្តាំផ្ញើទៅកាន់មនុស្សស្រីដទៃទៀតកុំឱ្យចាញ់បោ...កបុគ្គ..លជោគជ័យនេះ។

ស្ងប់ស្ងាត់មួយរយៈធំស្រាប់តែលោក ប៊ុក ផាក ដែលតែងតែចែករំលែកទ្រឹស្តីនៅលើបណ្តាញសង្គមនិងអ្នកនាង ស៊ាន ធារី ជាអ្នកជំនួយបានធ្វើឱ្យរំជួលពេញបណ្តាញសង្គមសាជាថ្មីបន្ទាប់ពីខាងស្រីទម្លាយអស់គ្មានសល់ ចំណែកឯខាងប្រុសក៏មានគូស្នេហ៍ថ្មីថែមទាំងជាអ្នកនៅក្នុងរង្វង់សិល្បៈ ប្រម៉ូតផលិតផលទៀត។

ស៊ាន ធារី បានបង្ហោះនៅលើគណនីរកស៊ីរបស់ខ្លួនកាលពីថ្ងៃទី៦ ថា«យុគ9 សុំបកអាក្រាតមនុស្សប្រុសមុខលុយថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មានបោកបានទូរស័ព្ទគេមួយបាត់ហើយ ខ្ញុំវិញប៉ុន្មានខែដំបូងទេអស់ ៨ម៉ឺនដុល្លារជាងហើយ មិនទាន់រាប់ចំណាយតូចៗផ្សេងទៀតរយៈពេល៣ឆ្នាំនេះផង ថាមិនចង់ផុសទេព្រោះអាណិតម្តាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តបន្ទាប់ដូចខ្ញុំទៀតទេ ចាត់ទុកថាធ្វើយកតែបុណ្យចុះ»។

ស៊ាន ធារី លើកឡើងទៀតថា «បើស្រីៗណាបានឃើញហើយសូមជៀសឱ្យឆ្ងាយបើមិនចង់អស់លុយហើយត្រូវគេដាក់ស្នេហ៍ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លួនកើតមកមានចំនេះដឹងមិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រ្តឹស្តីវិញរាប់មិនអស់ តែការអនុវត្តន៍វិញស្មើរសូន្យ បើរឿងសម្តែងវិញលេខមួយ ចាំទំនេរនិយាយប្រាប់បន្ថែមទៀត ..»។ ស៊ាន ធារី បានបកអាក្រាត ប៊ុន ផាក ទៀតថា ជាមនុស្សចង់មានផ្លូវកាត់មិនចេះរកស៊ី តែបង្រៀនគេធ្វើអាជីវកម្ម មិនមានអ្វីទាំងអស់ផ្ទះជួលគេថាផ្ទះខ្លួននៅវីឡា ដើរបោកតែស្រីៗ។

ការចោទប្រកាន់នេះងាកទៅកាន់ ប៊ុន ផាក វិញបានទម្លាយថាលោកនិង ស៊ាន ធារី បានបែកគ្នាមួយរយៈធំហើយតែលោកថាបែកគឺបែក ខណៈលោកក៏បង្ហាញមុខមាត់គូស្នេហ៍ថ្មីជានារីស្រស់ស្អាតម្នាក់ថែមទាំងជាអ្នកប្រម៉ូតផលិតផលនិងជាអ្នកនៅក្នុងរង្វង់សិល្បៈផង។

ការបង្ហាញរបស់អតីតគូស្នេហ៍ ប៊ុន ផាក ងាកទៅកាន់គូស្នេហ៍ថ្មីរបស់លោកដែលមានឈ្មោះថា oun boromey បានចេញវីដេអូយំសស្រាក់ចំពោះការបង្ហាញរបស់ ស៊ាន ធារី ដែលចោទថានាងជាស្រីរបស់ ប៊ុក ផាក នាងចាត់ទុកថាជាការមើលងាយនាង ហើយទំនាក់ទំនងនាងនិងប៊ុក ផាក គឺជាសង្សារថ្មី។

ការយំសស្រាក់របស់គូកំណាន់ថ្មីរបស់ ប៊ុក ផាក ស៊ាន ធារី បានចូលទៅខម្មិនបញ្ជាក់ថាអ្វីដែលនាងផុសគឺគោលបំណងដាក់តឿនមនុស្សស្រីឯទៀតជៀសវាងការចាញ់បោកពាក្យលោងលោមទាំងនាង និង oun boromey សុទ្ធតែជាជនរងគ្រោះដូចគ្នា៕