មហាជនជាច្រើនប្រាកដជាស្គាល់ លោក ប៊ុន រស្មី ឬហៅក្រៅថា លោក ប៊ុន ផាក ដែលជាអ្នកជំនួញវ័យក្មេងម្នាក់ដែលមានរូបរាងសង្ហា និងមានទាំងចំណេះនិងជំនាញពេញខ្លួន។ ថ្មីៗស្រាប់តែលិចឭដំណឹងថា លោកត្រូវបានបែកគ្នាជាមួយ ស៊ាន ធារី ដែលត្រូវបានគេស្គាល់ថា ជាស្រ្តីអ្នកជំនួញអនឡាញ។

.png?1731044147)
នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៤ លោក ប៊ុក ផាក បានប្រកាសក្តែងៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា តាមពិតយើងបែកគ្នាយូរហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា គាត់ក៏ធ្លាប់ប្រកាសហើយដែរ ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយច្រើន បែកគឺបែកហើយ ឥឡូវនេះខ្ញុំក៏រកបានស្នេហាថ្មីហើយដែរដើរផ្លូវផ្សេងគ្នា សន្សំសុខរៀងខ្លួនទៅ។



លោកបានបន្តថា ខ្ញុំធ្វើរឿងមួយដែលខ្ញុំចង់ធ្វើ តែធ្វើឱ្យអ្នកមិនសប្បាយចិត្ត មិនមែនជាកំហុសរបស់ខ្ញុំទេ។ ចេញក៏រឿង ចូលក៏រឿង។

.jpg?1731044197)
.jpg?1731044198)
ការបង្ហាញរបស់អតីតគូស្នេហ៍ ប៊ុន ផាក ងាកទៅកាន់គូស្នេហ៍ថ្មីរបស់លោកដែលមានឈ្មោះថា oun boromey បានចេញវីដេអូយំសស្រាក់ចំពោះការបង្ហាញរបស់ ស៊ាន ធារី ដែលចោទថានាងជាស្រីរបស់ ប៊ុក ផាក នាងចាត់ទុកថាជាការមើលងាយនាង ហើយទំនាក់ទំនងនាងនិងប៊ុក ផាក គឺជាសង្សារថ្មី៕
