មើលជ្រុងណាក៏ស្អាត ! កូន ២ ហើយតែកុំមើលសម្រស់ ឱក សុគន្ធកញ្ញា នៅខ្ញង់មិនចាញ់ក្រមុំ ១៨ ឡើយ...
Heang
-

បើនិយាយពីកំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ជឿជាក់ថាមានប្រិយមិត្តក្មេងចាស់ជាច្រើនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនបាន ព្រោះតារាចម្រៀងស្រីចាស់វស្សារូបនេះ មានទឹកដមសម្លេងពិរោះផ្អែមស្រទន់ និងថែមទាំងមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់ថែមទៀតផង ។ 

យ៉ាងណាមិញមិនត្រឹមតែមានសម្លេងពិរោះអំំណោយផលពីធម្មជាតិនោះទេ បើយើងក្រឡេកមកមើលសម្រស់របស់តារាចម្រៀងស្រីដ៏ឆ្នើមរូបនេះវិញក៏ស្រស់ស្អាតមិនធម្មតាដែរ ថ្វីត្បិតតែបច្ចុប្បន្ន អ្នកនាង ឱក សុគន្ធកញ្ញា មានអាយុច្រើន និងឆ្លងកាត់ការមានបុត្រចំនួន ២នាក់រួចហើយក៏ពិតមែន ប៉ុន្តែបើយើងក្រឡេកមកមើលការតុបតែងខ្លួនរបស់នាងវិញគឺថា មានភាពទាក់ទាញខ្លាំងមិនចាញ់តារាស្រី ស្រករក្រោយឡើយ ។​ 

ទន្ទឹមគ្នានេះដែរទាំងសមត្ថភាពនិងរូបសម្រស់បូករួមទាំំងអត្តចរិត សុភាពរាបសារ ស្លូតបូត ដែលមានការអំណោយផលពីកំណើតផងនោះ ធ្វើអោយតារាស្រីរូបនេះនៅតែជាប់ឈ្មោះជាតារាចម្រៀងស្រីជួរមុខនៅក្នុងវិស័យសិល្បៈខ្មែរ ហើយថែមទាំំង  មានសម្លេងគាំទ្រខ្លាំង ពីគ្រប់ទិសទីផងដែរពីសំណាក់ប្រជាជនកម្ពុជា ទាំងក្នុងស្រុក និងក្រៅស្រុកទៀតផង ៕ 

ចង់ជ្រាប់កាន់តែច្បាស់សូមប្រិយមិត្តទស្សនា រូបភាពនៅខាងក្រោម ៖