ស្អាតញាក់ ! ក្នុងថ្ងៃខួប ៤០ ឆ្នាំ តារាចម្រៀង លី អ៊ីវ៉ាធីណា ប្រលែងសាច់ខ្ចីពីក្បាល់ដល់ចុងជើង...
Heang
-

កម្សាន្ត ៖​​ ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយពី តារាចម្រៀងស្រី រាងតូចច្រឡឹង មុខកូនកាត់ចិន លី អ៊ីវ៉ាធីណា ដែលជាតារាស្រីមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យកាលពីអំឡុងឆ្នាំ ២០០៣។

យ៉ាងណាមិញនៅក្នុងពេលបច្ចុប្បន្ននេះ តារាចម្រៀងស្រីរូបនេះហាក់បីមានភាពស្ងប់ស្ងាត់នៅក្នុងវិស័យសិល្បៈ គេសង្គេតឃើញថានាងមិនសូវចេញបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រនោះទេ នេះអាចដោយសារតែនាងរវល់ខ្លាំងជាមួយនិងកិច្ចការធ្វើជំនួញក៏ថាបាន ។

ជាមួយគ្នានេះដែរទោះបីជាមិនសូវលេចមុខមាត់ខ្លាំងនៅក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែបើយើងក្រឡេកមកមើលនៅលើបណ្តាញសង្គមវិញឃើញថា តារាចម្រៀង  លី អ៊ីវ៉ាធីណា នៅតែបង្ហោះពីសកម្មភាពផ្ទាល់ខ្លួនផ្សេងៗរបស់នាង នៅលើបណ្តាញសង្គមមានការទំនាក់ទំនងជាមួយនិងអ្នកបណ្តារអ្នកគាំទ្ររបស់នាងផងដែរ ។

ជាក់ស្តែងនៅកាលពីព្រឹកមិញនេះដែរគេបានឃើញថាតារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះបានបង្ហោះរូបថតបង្ហាញរាងប៉ុន្មានសន្លឹក នៅក្នុងថ្ងៃខួបកំំណើតឈានចូលវ័យ ៤០ ឆ្នាំរបស់នាងទៀតផង ។ ហើយនៅក្នុងរូបថតនោះដែរ  លី អ៊ីវ៉ាធីណា បានបញ្ចេញរាងនិងសាច់ដងខ្លួនដ៏សខ្ចីរបស់នាង អោយអ្នកគាំទ្របានឃើញច្បាស់ផងដែរ ។ 

ក្រោយឃើញបែបនេះអ្នកគាំទ្របានលាន់មាត់សរសើរពីសម្រស់របស់នាងគ្រប់គ្នា ដោយម្នាក់ៗនឹកស្មានមិនដល់សោះថា បច្ចុប្បន្ន   លី អ៊ីវ៉ាធីណា មានអាយុ ៤០ ឆ្នាំទៅហើយ តែកុំមើលសម្រស់ ស្អាតខ្លាំងមិនចាញ់ក្រមុំ ១៨ ឆ្នាំឡើង មើលពីជ្រុងណាក៏ខ្ញង់ដែរ ៕