ជាការពិតណាស់បើនិយាយដល់ចម្រៀងរបស់ មាស សុខសោភា មហាជនគ្រប់វ័យពិតជាកោតសរសើរនូវទឹកដមដ៏ពីរោះ ផ្អែម ពូកែថ្នម លួងលោម បំពេអារម្មណ៍អ្នកស្ដាប់ឲ្យចូលតួតាមអត្ថន័យបទនោះភ្លាម។ មិនត្រឹមតែបទមនោសញ្ចេតនានោះឡើយ សូម្បីបទញាក់ក៏ម្ចាស់បទ “ដោះសា” រូបនេះច្រៀង និងរាំបានល្អដែរ ធ្វើឲ្យនាងក្លាយជាតារាស្រីសម្បូរទីផ្សារទាំងខនសឺតតាមខេត្ត និងច្រៀងកម្មវិធីមង្គលការធំៗក្នុងប្រទេស។
យ៉ាងណាមិញបើយើងក្រឡេកមកមើលពី អត្តចរិតរបស់តារាស្រីចាស់វស្សារូបនេះវិញឃើញថា អ្នកនាង មិនដែលវាយឫកដាក់នរណាម្នាក់ឡើយ ពោលគឺរួសរាយ រាក់ទាក់ និងលេងសើចជាមួយគ្រប់គ្នា មិនថាសិស្សប្អូនដែលទើបនឹងលេចមុខឡើងឡើយ តាមរយៈអត្តចរិត និងសមត្ថភាពធ្វើអោយតារាស្រីរូបនេះ ត្រូវបានមហាជនក្មេងចាស់ ពោលពាក្យសរសើរទៅកាន់រូបនាងមិនដាច់ពីមាត់ឡើយ ។
ជាមួយគ្នានេះដែរមិនត្រឹមតែមានសតម្ថភាពនិងអត្តចរិតល្អនោះទេ បើយើងក្រឡេកមកមើលសម្រស់របស់តារាស្រីសម្លេងផ្អែមរូបនេះវិញក៏ស្រស់ស្អាតមិនធម្មតាដែរ ថ្វីត្បិតតែឆ្នាំនេះ មាស សុខសោភា មានអាយុរាងច្រើនបន្តិចមែន ប៉ុន្តែនាងនៅតែអាចរក្សារូបសម្ផស្សរបស់នាងមើលទៅក្មេងជាងវ័យទាំងរូបរាង និងស្បែករបស់តារាស្រីរូបនេះមើលទៅមានភាព ស ម៉ត់រលោងតែម្តង ៕
បើមិនជឿសូមប្រិយមិត្តទស្សនារូបភាពរបស់តារាស្រីរូបនេះនៅខាងក្រោមទាំងអស់គ្នា ៖











