កម្សាន្ត ៖ នាពេលថ្មីៗនេះមហាជនដែលនិយមតាមដានរឿងសិល្បៈក្នុងស្រុកបានមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា Miss Grand Cambodia អ្នកស្រី អុឹម សុគន្ធា បានបង្ហោះសារថាចំៗទៅកាន់ កញ្ញា ប៊ី សុធារី ដែលជាបវរកញ្ញា Miss Grand Cambodia កាលពីឆ្នាំ២០២៤ កាលពីកន្លងទៅដូច្នេះថា ៖« ថ្លើមធំណាស់ហ៊ានចូលប្រកួតរំលងខ្ញុំផង.. មិនដឹងថាដាក់ឈ្មោះអីអោយចំទេអាត្មានិយមណាស់ បើអ្នករំលងខ្ញុំបែបនេះ មិនគិតដល់ខ្ញុំ ចឹងខ្ញុំក៏មិនទុកដែរ រចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឈ្លើយ👊 » ។ យោងតាមការបង្ហោះខាងលើរបស់ អ្នកស្រី អុឹម សុគន្ធា ខាងលើនេះគឺបានបង្ហាញអោយឃើញថាអ្នកស្រីពិតជាមានអារម្មណ៍ខឹង និងខកចិត្តខ្លាំងណស់ចំពោះ កញ្ញា ប៊ី សុធារី ។

ទន្ទឹមគ្នានេះដែរបើយើងក្រឡេកមកមើលនៅលើបណ្តាញគណនីហ្វេសប៊ុកផេកផ្លូវការរបស់ កញ្ញា ប៊ី សុធារី វិញក៏បានធ្វើការបង្ហោះសារបញ្ចាក់ច្បាស់ៗបែបនេះផងដែរថា ៖ « ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នា ! ដូចដែលអ្នកទាំងអស់គ្នាបានឃើញនូវរូបភាព និង វិដេអូរបែកធ្លាយពីការត្រលប់មកឆាកប្រកួតម្ដងទៀតក្នុងមួយរយះនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ប្រកដមែន ។ ពេលនេះខ្ញុំសូមក្ដីស្រលាញ់ ជំនឿចិត្ត ឱកាស ពីបងប្អូនខ្មែរគ្រប់រូបជឿជាក់លើខ្ញុំម្ដងទៀត ដើម្បីអោយខ្ញុំបន្តដំណើរទៅមុខ ដោយយកសមត្ថភាពរបស់ខ្ញុំទៅប្រកួតដើម្បីដណ្ដើមយកម្កុដ Miss Cosmo Cambodia 2025 ក្នុងការតំណាងអោយកម្ពុជាទាំងមូលនៅលើឆាក Miss Cosmo International 2025 »។

គួរបញ្ជាក់ផងដែរថាចំពោះបញ្ហាមួយនេះយើងនៅមិនទាន់ដឹងទេថា តើអ្នកទាំងពីរមានបញ្ហាអ្វីនិងគ្នានោះទេ ទើបឈានដល់ការបង្ហោះសារប្រើពាក្យសម្តីធ្ងន់ៗនៅលើបណ្តាញសង្គមយ៉ាងដូច្នេះ ។
សូមរំលឹកផងដែរថា កាលពីអំឡុងពេល ដែលបវរកញ្ញា ៧៤ ប្រទេសផ្សេងទៀត បានមកចូលរួម ប្រកួតក្នុងប្រទេសកម្ពុជា ដែលបានចងចិត្តប្រជាជនកម្ពុជាយ៉ាងច្រើន ក្នុងអំឡុងពេលដំណើរការប្រកួត Miss Grand International ប្រចាំឆ្នាំ២០២៤ នៅលើទឹកដីប្រទេស កម្ពុជា ពិតជាធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះគឺកម្មវិធីប្រកួតនេះបែរជាត្រូវបានបញ្ចប់ពាក់កណ្តាលទីទៅវិញ រហូតមានរឿងចម្រុងចម្រាលជាច្រើនរវាងស្ថាប័ន Miss Grand Cambodia និងស្ថាប័ន Miss Grand International ដែលមានលោក ណាវ៉ាត់ ជាអ្នកគ្រប់ផងដែរ ៕













