ពិតជារំភើបណាស់! លោក Chris និងគូដណ្ដឹង ឧបត្ថម្ភអគារមួយខ្នង កុំព្យទ័រចំនួន ១៧គ្រឿង និងម៉ាស៉ីនព្រីន ២គ្រឿងសម្រាប់ប្រើប្រាស់
ភ្នំពេញ ៖ ពិតជារំភើបណាស់ លោក Christ និងគូដណ្តឹងរបស់គាត់ សូមថ្លែងអំណរគុណនគរបាលរាជធានីភ្នំពេញ ដែលបានស្វះស្វែង និងខិតខំយកចិត្តទុដាក់សម្រាប់ពួកគាត់ទាំង២នាក់ ដោយនាំទៅដាក់ពាក្យបណ្តឹងភ្លាមៗ ហើយកំពុងរួមគ្នាស្រាវជ្រាវតាមចាប់ ចោរឆក់ ក្រោយធ្វើសកម្មភាពឆក់កាបូបគាត់នៅម្តុំផ្សាររាត្រី រហូតដល់ឃាត់ខ្លួនបានជនសង្ស័យដែលបានឆក់កាបូប នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។




ក្រោយពីទទួលបានកាបូបនេះ លោក Chris និង គូដណ្ដឹង បានប្រាប់អ្នកកាសែតថា លោកនឹងសាងសង់អគារសិក្សារថ្នាក់កុំព្យូទ័រសម្រាប់សិស្សានុសិ្សកម្ពុជា ដោយលោកបានឧបត្ថម្ភអគារមួយខ្នង និងកុំព្យទ័រចំនួន 17គ្រឿង និងម៉ាស៉ីនព្រីន 2គ្រឿងសម្រាប់ប្រើប្រាស់។




គួរបញ្ជាក់ផងដែរថា លោក Christ ជាជនបរទេសម្នាក់ ដែលតែងតែថតផ្សព្វផ្សាយល្អៗពីកម្ពុជា ទៅកាន់ពិភពលោកមានទាំងតំបន់ទេសចរណ៍ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីខ្មែរជាដើម៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។