ថៃ៖ ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានកក្រើករាជធានីបាងកករបស់ប្រទេសថៃ ដែលជំរុញឱ្យមានការជម្លៀសពលរដ្ឋចេញពីកន្លែងរងគ្រោះភ្លាមៗគ្រោះរញ្ជួយដីកម្រិត ៧,៧វ៉ិចទ័រនេះបានកើតឡើងនៅម៉ោងប្រមាណ២រសៀលក្នុងជម្រៅមិនធ្លាប់មានរហូតដល់ ១០គីឡូម៉ែត្រ។
មជ្ឈមណ្ឌលភូមិសាស្ត្រ GFZ របស់ប្រទេសអាឡឺម៉ង់ បាននិយាយថា ការរញ្ជួយដីនៅពេលថ្ងៃត្រង់មានកម្រិត ១០ គីឡូម៉ែត្រ ដោយបង្កការប៉ះពាល់ដល់ចំណុចកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដែលនៅក្បែរប្រទេសថៃផងដែរតាមរបាយការណ៍បណ្តោះអាសន្នមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតឬអ្នករងរបួសនោះទេ។
យ៉ាងណាមិញ មានកម្មករយ៉ាងហោចណាស់ ៤៣នាក់ បានជាប់នៅក្នុងអគារមួយកន្លែងដែលបានបាក់ ដោយសាររញ្ជួយដី ក្នុងតំបន់ Chatuchak នៅទីក្រុងបាងកក។ ពេលនេះ អាជ្ញាធរថៃ កំពុងបញ្ជូនក្រុមសង្រ្គោះបន្ទាន់ទៅជួយមនុស្ស ដែលជាប់នៅក្នុងអគារកម្ពស់ ៣០ជាន់នោះ។ អគារមួយខ្នងនេះ កំពុងតែសាងសង់។ អគារនេះ ត្រូវបានរាយការណ៍ថា គ្រប់គ្រងដោយការិយាល័យសវនកម្ម៕







