ជនសង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិ..ង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ចំនួន០១នាក់ចូលទឹកទន្លេ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ
Heang
-

កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងករណី ហិ..ង្សាទៅលើបុរសរត់កង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាល នៅចំណុចកំពង់ចម្លងអរិយ្សក្សត្រ ផ្តេីមចេញពីជម្លោះពាក្យសម្តី )​កាលពីវេលាម៉ោង២២ម៉៥០នាទី​ ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​។

-បន្ទាប់ពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូតមកដល់វេលាម៉ោង១៣ម៉៣០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ ធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់​ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ដើម្បីធ្វើការសាកសួរ។

-ចំពោះមុខកម្លាំងជំនាញ​ ខណ្ឌប៉ុស្តិ៍បាននិងកំពុងចំណាត់ការអនុវត្តន៍បន្តតាមនីតិវិធី៕