BREAKING: ផ្ទុះករណីបាញ់ប្រហារនៅបាងកក ស្លាប់មនុស្ស៤នាក់
(បាងកក)៖ ផ្ទុះករណីបាញ់ប្រហារនៅក្នុងផ្សារ Or Tor Kor Market ក្នុងតំបន់ Chatuchak នៃទីក្រុងបាងកក នៅសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ដោយបណ្ដាលឱ្យសន្តិសុខយាម៤នាក់ បានស្លាប់។ នេះបើតាមកាសែតថៃ Khaosod។

កាសែតថៃ Khaosod បានឱ្យដឹងថាខ្មាំងកាំភ្លើងគឺជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។

ដោយឡែក បើតាមកាសែតថៃ The Nation ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង នៅក្បែរផ្សារ Or Tor Kor។ ចំណែក ប៉ូលិសថៃកំពុងបើកការស៊ើបអង្កេតលើមូលហេតុនៅពីក្រោយករណីបាញ់ប្រហារនេះដែលត្រូវបានចាត់ទុកជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតមកទល់នឹងពេលនេះ៕ ប្រភព៖ Fresh News

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។