BREAKING: គិតត្រឹមម៉ោង២៖៥០នាទី គ្រប់សមរភូមិនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោង និងវៃកម្លាំងថ្មើរជើងយ៉ាងខ្លាំង ប៉ុន្ដែកម្ពុជាឈរជើងរឹងមាំបំផុតបាញ់តបត, ថ្មដូនកម្លាំងកម្ពុជាបាញ់ត្រូវចំគោលដៅទាហានសៀមល្អណាស់
Heang
-

(ព្រំដែនកម្ពុជា-សៀម)៖ គិតត្រឹមម៉ោង ២៖៥០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៥ ដែលសៀមឈ្លានពានកម្ពុជានេះ គ្រប់សមរភូមិទាំងអស់ទាំងក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបានបន្ដបាញ់ផ្លោង និងវៃកម្លាំងថ្មើរជើងរំលោភចូលដែនអធិបតេយ្យកម្ពុជាមិនបន្ធូរដៃឡើយ និងកាន់ទទឹងទិសគឃ្លើនមិនខ្លាចច្បាប់។

បើតាមសេចក្ដីរាយការណ៍ សម្រាប់នៅសមរភូមិថ្មដូន កម្លាំងទ័ពកម្ពុជាបានបាញ់ ត្រូវចំគោលដៅទាហានសៀមល្អខ្លាំងណាស់។

ទាហានឈ្លានពានថៃ ទំនងចង់ប្រើយុទ្ធសាស្រ្តបុកវ៉ៃយកទីតាំងឈរជើង ពេលការចរចាបទឈប់នៅម៉ាឡេស៊ី ត្រូវធ្វើឡើង តែវ៉ៃទៅមិនរួច ដោយសារកងទ័ពកម្ពុជាដ៏ក្លាហានរបស់យើងកំពុងតស៊ូប្រយុទ្ធយ៉ាងអង់អាច និងមិនឲ្យទាហានសៀមអាចវ៉ៃមកឈរជើងបានឡើយ៕ ប្រភព៖ Fresh News