ឪពុកម្ដាយតែងតែនិយាយប្រយោគខាងក្រោមនេះប្រាប់កូនៗរបស់គាត់....
កូនកុំតែងខ្លួួនភ្លេចតែងចិត្ត កុំសំអាតកាយភ្លេចសំអាតចិត្ត កុំស្អាតតែខ្លួនភ្លេចសំអាតផ្ទះ។ ពាក្យចាស់បុរាណបានពោលទុកថា៖ ពេលញាតិទៅលេងផ្ទះយើងគេមើលចង្រ្កានចានឆ្នាំងរបស់យើង តើរៀបរយល្អទេ បើកន្លែងចានឆ្នាំងស្អាតរៀបរយល្អ គេក៏គង់នឹកដល់កន្លែងកូនដេក កូនអង្គុយរៀនបានផងដែរ។ កូនអើយ! មនុស្សប្រុសចាប់ចិត្តលើកូនព្រោះកាយកូនល្អ មុខកូនញញឹមស្រស់ ហើយគេស្មោះនឹងកូនពេលដែលចរិយាមារយាទកូនល្អសមជាស្រី គេហ៊ានចូលស្ដីព្រោះគេស្គាល់សណ្ដានពូជផៅយើង។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។