កុំចេះតែហ៊ាន...ធី សុវណ្ណថា ព្រមានទុកឱកាសឲ្យបុរសម្នាក់ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ !
ក្រោយពីបានឃើញសាររបស់បុរសម្នាក់សរសេរធ្វើការវាយប្រហារដោយពាក្យរិះគន់ធ្ងន់ទៅលើកម្មវិធី Queen Of The Spa ធ្វើឱ្យកញ្ញា ធី សុវណ្ណថា មានការខឹងសម្បារយ៉ាងខ្លាំង ព្រោះការរិះគន់នេះ បានធ្វើឱ្យមានការប៉ះពាល់ខ្លាំងទៅលើបេក្ខនារីទាំងអស់ដែលត្រូវប្រលង និងបំបាក់ទឹកចិត្ត និងជំនឿជាក់របស់ទស្សនិកជន។
កញ្ញា ធី សុវណ្ណថា បានតបសារទៅបុរសម្នាក់នោះភ្លាមៗផងដែរថា៖ «សារព្រមាន “លោកខេមរិន” លោកបានបរិហារកេរ្តិ៍កម្មវិធី Queen of the Spa ឆបោកប្រាក់ឧកញ៉ាថន និងរៃលុយខុសច្បាប់ពីបេក្ខនារី ខ្ញុំទុកពេលឲ្យលោក២៤ម៉ោង សុំទោសជាបន្ទាន់…»។ គួរបញ្ជាក់ផងដែរថា បុរសម្នាក់ដែលកញ្ញា ធី សុវណ្ណថា ហៅឈ្មឡ ខេមរិន បានបង្ហោះសាររិះគន់កម្មវិធី Queen Of The Spaថា៖ «3ថ្ងៃនេះក្រោយពីមានកាផុស នូវអត្ថបទរបស់ខ្ញុំ ដែលទាក់ទងទៅនឹងកម្មវិធី queen of the spa កាពិតទៅវាជាអារម្មណមួយពេលដែលខ្ញុំរៀបរាប់ ហើយក៏ជាចំងល់របស់ខ្ញុំនឹងបេក្ខភាព។បន្ទាប់ពីបានកាបកស្រាយ ពីចំលើយ ហើយក៌វាជាការយល់ច្រឡំកន្លងមក ហើយអគុណសំរាប់ ស៊ែរ អ្នកខ្លះគាត់ស៊ែរជាពត៌មានអ្នកខ្លះគាត់ស៊ែរ ជាផលប្រយោជន៏រឿងអ្វីផ្សេង នឹងបន្ថែមរឺក៏យកខ្ញុំមកជាន់ពីលើបន្ថែម ដោយខ្ញុំអត់ដឹងអីសោះ ដោយពត៌មានខ្លះគាត់ចុះលើសពីអត្ថបទរបស់ ខ្ញុំដោយអត់សួខ្ញុំហើយ យកទៅចុះ ហើយក៏សុំទោសអ្នកម៉ាក់នឹងបងៗចុងក្រោយក៌អគុណនឹងសុំទោស ដល់ប្អូនស្រី ធីសុវណ្ណថារាល់កាយល់ច្រឡំនឹងប្រជាពលរដ្ឋទាំងអស់ក្នុងនឹងក្រៅប្រទេស ផងដែរ គាំទ្ររូបខ្ញុំ នឹងបេក្ខនារី queen of the spa kh»៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។