ស៊ែរចែកគ្នាដឹងផង...ស្វែងយល់ពីជំងឺអុតស្វាយ និងវិធីព្យាបាលបែបធម្មជាតិ !
ណារ៉ា
-

យល់ដឹងពីជំងឺ អុតស្វាយ៖- វិធីការពារជំងឺអុតស្វាយ – វិធីបង្ការកុំអោយមានស្នាមកន្ទួល ពងបែកលើស្បែក

ជំងឺអុតស្វាយ ជាជំងឺដែលបង្កអោយមានជាកន្ទួលរមាស់អុចៗក្រហមលើស្បែករបស់យើង រាលដាលពីស្មងជើង ដល់ក មុខ និងអវយវៈផ្សេងទៀត ដែលរយៈពេលប្រមាណ៧ ទៅ១០ថ្ងៃក្រោយ កន្ទួលទាំងនោះនិងវិវត្តន៍ពីអុចៗក្រហម ទៅជាពងបែកមានទឹកវិញ (Vesicles) ។ ពងបែកទាំងនោះមានចេញនៅក្នុងមាត់ លើស្បែកក្បាល ជុំវិញភ្នែក ប្រដាប់បន្តពូជ ដែលធ្វើអោយអ្នកជំងឺឈឺចុកចាប់យ៉ាងខ្លាំង ។ ក្រោយពីកើតនៅកន្លែងមួយហើយ វាអាចជាសះស្បើយ ដោយក្រោយមកទៅកើតកន្លែងផ្សេងទៀតរហូតដល់ប្រហែល២សប្តាហ៍បានអាការៈកន្ទួលរមាស់នោះបាត់ ។ ចំនែកការចម្លងនៃជំងឺនេះក៏ស្ថិតក្នុងដំណាក់កាលនេះដែរ ។ ហេតុដូចនេះ បានជាអ្នកជំងឺត្រូវនៅអោយឆ្ងាយពីអ្នកដទៃ លើកលែងក្រុមគ្រួសារដែលនៅជាមួយ ។
*វិធីការពារជំងឺអុតស្វាយ៖ សម្រាប់វិធីព្យាបាល ជំងឺអុតស្វាយវិញ គឺត្រូវប្រុងប្រយ័ត្នអោយមែនទែន ព្រោះអីជំងឺអុតស្វាយ ជាជំងឺដែលចំលងកាចសាហាវបំផុត ។ អ្នកជំងឺគួរណាតែនៅក្នុងផ្ទះរហូតដល់ស្នាមកន្ទួលទាំងនោះ បាត់អស់ ។ ក្រៅពីអោយអ្នកជំងឺនៅផ្ទះហើយ យើងក៏ត្រូវព្យាបាលដោយការអោយថ្នាំមួយចំនួនដល់អ្នកជំងឺ ទៅតាមសភាពរបស់អ្នកជំងឺនីមួយៗ ដូចជា ៖
– ថ្នាំ Zovirax (Acyclovir) មានប្រយោជន៍សំរាប់បំបាត់រោគសញ្ញារបស់ជំងឺផ្តាសាយ តែការប្រើថ្នាំនេះ ស្ថិតនៅក្នុងការខ្វែងគំនិតគ្នានៅឡើយ ដោយមានវេជ្ជបណ្ឌិតខ្លះបានលើកឡើងថា ថ្នាំនេះគួរប្រើជាមួយកុមារដែលមិនមានរោគសញ្ញាប៉ះពាល់ដល់ខួរក្បាល និងសួត ។ – ថ្នាំប្រឆាំងអាឡែកហ្ស៊ី ដូចជា Benadryl រឺ Zyrtec ដើម្បីបំបាត់ការឈឺចាប់ រមាស់ និងហើម ។ – ថ្នាំអង់ទីប៊ីយូទិច ត្រូវប្រើដើម្បីព្យាបាលជំងឺឆ្លងលើស្បែកក្រោយពីកើតជំងឺអុតស្វាយ រឺអ្នកជំងឺអុតស្វាយមានជំងឺទាក់ទងនឹងសួត ។
*វិធីបង្ការកុំអោយមានស្នាមកន្ទួល ពងបែកលើស្បែក៖ ការថែទាំ ព្យាបាលនៅផ្ទះ ជាកត្តាចំបងសម្រាប់សមាជិកគ្រួសារគ្រប់រូបគួរដឹង – ត្រូវកាត់ក្រចកដៃរបស់អ្នកជំងឺដើម្បីកុំអោយអ្នកជំងឺអេះ ហើយចំលងមេរោគផ្សេងៗទៀត និងសន្លាក់ – ត្រូវងូតទឹកអោយអ្នកជំងឺអោយបានច្រើនដងក្នុង១ថ្ងៃ ដើម្បីបំបាត់ភាពរមាស់ និងគ្របកន្សែងត្រជាក់ សើមលើស្បែក
– ប្រើប្រាស់ក្រែម រឺឡេលាបលើស្បែកដើម្បីបង្កើតសំណើម និងបំបាត់ភាពរមាស់ – ចំពោះកុមារតូចៗ ត្រូវឧស្សាហ៍ផ្លាស់ប្តូរកន្ទបអោយកុមារបានច្រើនដង ដើម្បីអោយស្នាមកន្ទួលស្ងួត និងជ្រុះអស់ ។ – ប្រើប្រាស់ថ្នាំ Telenol ដើម្បីបន្ថយកំដៅក្នងខ្លួនអ្នកជំងឺ ដាច់ខាតមិនត្រូវប្រើប្រាស់ថ្នាំង Aspirin ទេ ។ (វិធីព្យាបាលនៅខាងក្រោម)៖
វិធីព្យាបាលជំងឺរើមបែបធម្មជាតិ (សូមបញ្ជាក់វិធីព្យាបាលបែបធម្មជាតិមានច្រើនបែបណាស់ តែពេលនេះសូមយកវិធីមានប្រសិទ្ធិភាពមួយចំនួនដូចខាងក្រោម)៖

ប្រភេទរុក្ខជាតិ ៖ វិធីទី១៖ ប្រទាលកន្ទុយក្រពើ ឬទឹកឃ្មុំ
វិធីទី២៖សណ្តែកខៀវ
*វិធីធ្វើ និងប្រើប្រាស់ ៖ វិធីទី១ -យកប្រទាលកន្ទុយក្រពើមកជូតលើពងទឹក -ទុកឱ្យជ្រាបចូលស្បែក ២នាទី -អាចប្រើប្រាស់ដោយយកទឹកឃ្មុំមកលាបក៏បានដែរ។
វិធីទី២ -ទំពាអោយម៉ដ្ឋ -បិតលើរើម ។
ប្រភព ៖ សៀវភៅបៃតងសុខភាព   វិធីព្យាបាលតាមវិទ្យាសាស្រ្ត៖ អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ត្រូវប្រើឱសថប្រភេទ Acyclovir លាប និងលេបរយៈពេល ៧ ទៅ ១០ថ្ងៃ។
វិធីការពារ វិធីមួយចំនួនដែលយើងអាចជៀសផុតពីជំងឺរើមៈ -ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។ -ចំពោះអ្នកកើតអុតស្វាយរួចហើយត្រូវចាក់ថ្នាំការពារជំងឺរើម។
*ប្រការត្រូវយល់ដឹង ចំពោះអ្នកជំងឺរើម៖ -ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។ -ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។ មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។ ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពងបែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។
  ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ ក្រោយពេលជាសះពីជំងឺអុតស្វាយវីរុសនេះមិនងាប់ទេ វានៅសង្ងំក្នុងប្រព័ន្ធទឹករងៃ នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ (ប្រព័ន្ធភាពស៊ាំ) វីរុសនេះនឹងរើឡើងបង្កជាជំងឺរើម។
ជំងឺរើមមិនអាចកើតឡើងដោយសារតែស្បែកមិនមាន អនាម័យនោះទេ ប៉ុន្តែវាអាចទាក់ទងនឹងភាពការពារខ្លួនរបស់មនុស្សយើងទៅវិញ។ យើងឃើញថា អ្នកដែលកើតជំងឺរើម ច្រើនតែកើតមាននៅក្នុងអំឡុងពេលដែលលោកអ្នកកើតមានជំងឺស្ត្រេស ឬអ្នកមានជំងឺទឹកនោមផ្អែម នៅពេលដែលគាត់ធ្វើការប្រើប្រាស់ថ្នាំមួយចំនួន ធ្វើឱ្យភាពការពារខ្លួនមានការថយចុះ និងច្រើនតែកើតនៅលើមនុស្សដែលមានវ័យចំណាស់ ឬក៏អ្នកជំងឺដែលកើតជំងឺHIVដែលធ្វើឱ្យប្រព័ន្ធការពារមានការថយចុះជាហេតុធ្វើឱ្យកើតមានជំងឺរើម ។
ចំពោះរោគសញ្ញាដែលគួរឱ្យចាប់អារម្មណ៍ដូចជាចេញជាពងទឹកថ្លា និងមានជាកញ្ចុំនៅលើស្បែករបស់លោកអ្នក ហើយអាចមានការឈឺចាប់កើតឡើងនៅពេលដែលវាលេចចេញនូវ រោគសញ្ញាទាំងនេះ។ចំពោះផលប៉ះពាល់វិញ ពេលដែលកើតមានជំងឺនេះ លោកអ្នកមិនបានធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាអាចនឹងធ្វើ ឱ្យអ្នកឈឺចុកចាប់ខ្លាំង ទោះបីជាព្យាបាលហើយក៏នៅតែឈឺចុកចាប់ម្តងៗផងដែរ។ដូចនេះគួរតែព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យនៅសល់ការឈឺចាប់នេះ ។
*រោគសញ្ញា រយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកដែលវាប្រុងនឹងលេចចេញ។បន្ទាប់មកទើបវាចេញជាពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញតែម្ខាង មិនដែលចេញទាំងសងខាងឬព័ទ្ធជុំទេ។ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះជាអស់ បន្សល់តែស្នាមសំលាកលើស្បែក និងការឈឺចាប់ក្រហាយលើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់និងក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អ្នកខ្លះឆាប់បាត់ អ្នកខ្លះយូរអាចដល់ឆ្នាំ ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។
ប្រភព៖ ima