ព្រះជួយ... ព្រះវិហារមួយខ្នងត្រូវបាន អគ្គីភ័យលេបត្របាក់ ស្ទើរតែទាំងស្រុង បង្កមកពី....
-

បាត់ដំបង​៖ កាលពី​វេលា​ម៉ោង​០៤​រសៀល​​ថ្ងៃ​ទី​២២ ​មេ​សា ស្ថិតនៅ​វត្ត​ក្តុល​តា​ហែ​ន ​ក្នុងភូមិ​ក្តុល​ក្រោម ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល មានករណីអគ្គីភ័យមួយបានកើតឡើង ដែលមានការគសង្ស័យថា គឺបណ្តាលមកភ្លើង ទៀនធូប ដែលប្រជាពលរដ្ឋ បានទៅអុជជារៀងរាល់ថ្ងៃសីល តែសំណាងល្អមិនបង្កអោយមានមនុស្សណាម្នាក់រងរបួសឡើយ។

ប្រភពពីព្រះសង្ឃ បានប្រាប់អោយដឹងថា ដំបូង​គេ​ឃើញ​មាន​ផ្សែងហុយ​ខ្មួល​ខ្មាញ់​ចេញពី​ក្នុង​ព្រះ​វិហារ​ ហើយទាំង ព្រះ​ស​ង្ឃ​​និងតា​អាចារ្យ​បានរ​ត់ទៅ​មើល ដោយអគ្គីភ័យកំពុងឆេះ​សម្ភារ​:​នៅ​ខាង​មុខ​ប​ល័​ង្គ ​និង​ផ្នែក​ខាងលើ។ ចំណែកសំភារៈដែល​ខូចខាត​រួម​មាន គ្រឿង​ភ្លើង​ដែល​តុបតែង​ខាងក្រោយ​ព្រះ​កេស​ព្រះ​(​ពន្លឺ​ ឆ​ព​ណ្ណ​រង្សី​តំលៃ​៧០០​ដុល្រលា ស្បៃ​ហ៊ុមព័ទ្ធ​ប​ល័​ង្គ និង​ក្រណាត់​ពិ​ដាន ២៥០ដុល្លារ និង​គ្រឿង​លំអ​ជា​ច្រើន​ទៀត​។​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​កើតឡើង​ចំ​ពេល​ថ្ងៃ​សីល ​ដែល​មាន​ពុទ្ធ​បរិស័ទ​ជា​ច្រើន ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ ដោយភ្លាមនោះ ពុទ្ធ​បរិស័ទ​បាន​ចាក​ចេញពី​វត្ត​អស់​ទៅ​​ហើយ ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អគ្គីភ័យនេះ គឺបង្កឡើងដោយសារ ភ្លើងទៀនធូប ដែលនៅខាងមុខប​ល័ង្គ​​ព្រះ​នេះ៕
ដោយ៖ អតីត