សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ អនុប្រធានទី១រដ្ឋសភានៃប្រទេសវៀតណាម
នៅព្រឹកថ្ងៃព្រហស្បត៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Tong Thi Phong អនុប្រធានទី១រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកស្រី Tong Thi Phong បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រទេសវៀតណាមជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។