យុវជនម្នាក់ ត្រូវបានមិត្តភ័ក្រអារក ប្លន់ យកម៉ូតូយ៉ាងសាហាវ..
-

បន្ទាយមានជ័យ៖ មានករណីឃាតកម្ម ប្លន់យកម៉ូតូ និងទូរស័ព្ទ កើតឡើង នៅចំណុចម្ដុំភ្នំ១០០ ចំណុចខាងជើងដើមស្រល់ ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហេតុការនេះកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង០០នាទី ។

ជនរងគ្រោះឈ្មោះ ឡាង សុចិន្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ត្រូវបានមិត្តភ័ក្រ បានណាត់ឈ្មោះ ណាក់ អោយនៅចាំខ្លួននៅចំណុចសាលារៀនបឋមសិក្សាបាលិលេយ្យ២ រួចឈ្មោះ ដូង បានទូរស័ព្ទទៅបបួលជនរងគ្រោះអោយយកម៉ូតូជូនខ្លួនដើរលេង និងចូលក្លឹប ពេលជិះម៉ូតូដល់ចំណុចស្ងាត់ និងស្ថានភាពផ្លូវមានភក់តិចៗផង ឈ្មោះ ដូង បាននិយាយថាជិះមិនកើតទេ អោយឈ្មោះ ណាក់ ចុះពីលើម៉ូតូ ហើយឈ្មោះ ដូង និងជនរងគ្រោះជិះតែ ០២នាក់ យឺតៗ (ជនរងគ្រោះអ្នកដឹក) ពេលនោះឈ្មោះ ដូង បានយកកូនកាំបិតចិតបន្លែ មកអារកជនរងគ្រោះពីក្រោយ បណ្តាលអោយជនរងគ្រោះដួលទៅលើដី ដោយសង្ស័យគិតថាជនរងគ្រោះមិនទាន់ស្លាប់ ឈ្មោះ ដូង បានមកចាប់ជើងជនរងគ្រោះទាំងពីរ និងឈ្មោះ ណាក់ ចាប់សង្កត់ដៃ រួចហើយឈ្មោះ ណាក់ បានយកកាំបិតពីឈ្មោះ ដូង យកមកអារកជនរងគ្រោះបន្ថែមទៀត ពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំង ០២នាក់ បានរុញជនរងគ្រោះចូលក្នុងប្រឡាយទឹក ហើយបានយកទូរស័ព្ទដៃម៉ាក OPPO ០១គ្រឿង និងម៉ូតូ របស់ជនរងគ្រោះម៉ាក់ MSX ពណ៌ស ផលិតឆ្នាំ ២០១៥ ស្លាកលេខ ប.ជ 1N 6287 ជិះគេចខ្លួនតែម្តង ។
បន្ទាប់ពីការស្រាវជ្រាវកំលាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ នៅវេលាម៉ោងប្រមាណ ១១ និង ១៥នាទី កម្លាំងកងរាជអាវុធហត្ថ បានចុះដល់ទីតាំងស្នាក់នៅរបស់ជនសង្ស័យ និងឃាត់ខ្លួនភ្លាមៗ បានចំនួន ០២នាក់ នៅចំណុចភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ១-ឈ្មោះ គង់ ណាលីន(ហៅ ដូង) ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះ គឹម រតនៈ (ហៅ ណាក់) ភេទប្រុស អាយុ ១៩ឆ្នាំ និងរឹបអូសបានម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបានប្លន់យកទៅ ។ ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ប្រភពៈ ណុត