ចេះតែមានម៉ង បុរសម្នាក់ធ្វើរឿងមួយដែលនឹកស្មានមិនដល់ សំរាប់ឆ្កែរបស់គាត់
-

(ប្រទេសថៃ)៖ មានមនុស្សជាច្រើនមានការងើយឆ្ងល់ទៅនិងបន្ទោង ដែលឆ្កែពីរក្បាលនោះត្រូវបានម្ចាស់ពាក់អោយ រាល់ដងយើងធ្លាប់តែដឹងថា នៅពេលដែលមានបុណ្យជាតិធំៗ​ ដែលមានមនុស្សច្រើន គេតែងប្រកាសប្រាប់បងប្អូនទាំងអស់គ្នាថា បើមានកូនតូចយកទៅជាមួយអីសូមសរសេរលេខទូរសព្ទ័របស់បងប្អូនដាក់ចូលក្នុងហោប៉ៅអាវឬខោររបស់ពួកគេទៅដើម្បីពេលវង្វេងងាយស្រួលរក។

តែពិតជារឿងមួយដែលចម្លែក កាលពីពេលថ្មីៗនេះបុរសជនជាតិថៃម្នាក់បានធ្វើឲ្យអ្នកប្រើប្រើប្រាស់បណ្ដាញសង្គម នាំគ្នាភ្ញាក់ផ្អើល នឹងហួសចិត្ត ក្រោយបង្ហោះរូបថតឆ្កែរបស់គាត់ពាក់នូវខ្សែកដែលមានបណ្ដោងភ្ជាប់ជាមួយនឹងរូបថតរបស់គាត់ផ្ទាល់។
មើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែទង្វើនេះអាចនឹងមានប្រយោជន៍នៅថ្ងៃណាមួយ គឺនៅពេលដែលឆ្កែនេះវង្វេង ឬ បាត់។ តាមរយៈរូបថតនោះអ្នកដែលប្រទះឃើញវានឹងអាចរកម្ចាស់វាឃើញដោយងាយស្រួលបើសិនជាស្គាល់គាត់ ឬក៏ងាយស្រួលដល់មន្ត្រីមូលដ្ឋានក្នុងការស្វែងរកផងដែរ៕
ប្រភពៈ kh news