ដោយសារតែរូបថតស៊ិចស៊ីមួយសន្លឹកនេះ ធ្វើឲ្យ ឈិន មុន្នីនាថ ស្រឡាំងកាំង ចំនែកមហាជន និងម្តាយ ក៏បង្ហោះសារហួសចិត្តថា...
ភ្នំពេញ៖ រឿងភាគល្បីល្បាញរឿង «សិសិររដូវក្នុងបេះដូង» របស់ទូរទស្សន៍ហង្សមាស កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។ នៅក្នុងនោះតារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ ដែលបានដើរតួជាសម្តែងជា លីនី កាលនៅពីតូច បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ។
បន្ទាប់ពីរូបមួយសន្លឹករបស់នារីម្នាក់ស្លៀកក្នុងឈុតមុជទឹកដ៏សែនស៊ីចស៊ីពណ៌ខ្មៅ ត្រូវបានមហាជនក្នុងបណ្តាញសង្គម មានការយល់ច្រលំថានារីម្នាក់នេះ គឺជាតារាសម្តែងស្រីពន្លកថ្មី គឺកញ្ញា ឈិន មុន្នីនាថ ហៅ លីនីតូច ពេលនេះនាងចេញមុខបកស្រាយបញ្ជាក់ការពិតថា កុំឲ្យមហាជន បន្តការយល់ច្រឡំទៀត ម្នាក់ស្រីក្នុងរូបភាព ស៊ិចស៊ីនេះ មិនមែនជានាងឡើយ៕ ជាក់ស្តែង តារាសម្តែងមុខស្រស់គួរឲ្យស្រលាញ់ ឈិន មុន្នីនាថ បានបង្ហោះសារទាំងហួសចិត្តក្នុងបណ្តាញសង្គមថា៖ «ដោយសាររូបចែនឹង មកដល់សាលាគេសួរពេញនឹង ឆ្ងាញ់ត្រង់ម្សិលមិញប្រាប់ម៉ាក់មកថតមកដល់ផ្ទះគាត់ថាបោកគាត់ថាថតហើយទៅថតចឹងៗ? អត់ដឹងថាមិចព្រោះសម្បីតែម៉ាក់ក៏មើលច្រឡំដែរ ដំបូងសម្បីខ្លួនឯងក៏មើលច្រឡំតែបញ្ចាក់ថាមិនមែនខ្ញុំទេ» ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។