ស៊ែរឲ្យអ្នកមានបញ្ហាក្លិនមាត់ដឹងផង...វិធីបំបាត់ក្លិនមាត់១០០% ជាមួយនឹងវិធីងាយបំផុត !
បើទោះបីជាបញ្ហាធុំក្លិនមាត់មិនបានប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក៏ពិតមែនតែវាធ្វើឱ្យមនុស្សបាត់បង់ទំនុកចិត្តពេលទំនាក់ទំនង អាចបណ្តាលឱ្យខូចអារម្មណ៍អ្នកដទៃ។ បើទោះជាប្រើទឹកខ្ពុរមាត់ ស្ករគ្រាប់ក៏ដោយតែបញ្ហាធុំក្លិនមាត់នៅតែកើតឡើងប្រសិនបើយើងមិនបានស្វែងរកមូលហេតុអោយបានច្បាស់លាស់នោះទេ។ ដូចនេះបើអ្នកចង់បំបាត់ក្លិនមាត់ សាកល្បងរូបមន្តស្លឹកត្របែកខាងក្រោមនេះ។ ប្រើរួចតែ2-3ដងប៉ុណ្ណោះខ្យល់ដង្ហើមអ្នកនឹងស្រស់ស្រាយ។
*គ្រឿងផ្សំ
-ស្លឹកត្របែក 30សន្លឹក (កុំយកស្លឹកចាស់ពេក ឬក៏ខ្ចីពេក) -ទឹក 0.5លីត្រ -អំបិល 2ស្លាបព្រាបាយ*ការណែនាំ
-ដាក់ស្លឹកត្របែកត្រាំទឹករយៈពេល 5នាទីហើយលាងសម្អាតធាតុកខ្វក់ចេញពីស្លឹក។ បន្ទាប់មកចាក់ស្លឹកចូលឆ្នាំង រួចចាក់ទឹកពីលើ រួយអំបិលពីលើ -ដុតកម្តៅរហូតដល់ពុះ និងរម្ងាស់រយៈពេល 10នាទី។ ទុកវាចោលឱ្យត្រជាក់ និងច្រកដាក់ដបរក្សាទុកក្នុងទូរទឹកកក។ទទួលទានទឹកស្លឹកត្របែកនេះឱ្យបាន 3-4ដងក្នុងមួយថ្ងៃ (ក្រោយអាហារ មុនចូលគេង និងក្រោយពេលភ្ញាក់ឡើង…)។*ចំណាំ
អ្នកគួររក្សាទម្លាប់ដុសសម្អាតធ្មេញរបស់អ្នកឱ្យបានទៀងទាត់ 2ដងក្នុងមួយថ្ងៃ។ ស្របពេលជាមួយគ្នានេះដែរ អ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជួយឱ្យមាត់មានសំណើម កាត់បន្ថយក្លិន៕ ប្រភព៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។